header ads

Sponsor

ក្រោយអ្នកនាង គង់ សុជាតិ ជាមិត្តជិតស្និទ្ធនៅក្នុងអាជីពសិល្បៈទម្លាយរឿងរៀបការជាសាធារណៈកាលពីប៉ុន្មានថ្ងៃមុននោះ ។ពេលនេះកូនស្រីអ្នកនាង យុគ ចិន្តា បានចេញមុខលើកឡើងថាអ្នកម្តាយរបស់ខ្លួនមិនមានរៀបការអីទេកូនអាយុជិត ២០ឆ្នាំហើយរៀបការអីទៀត ។បន្ថែមជាមួយកូនស្រី យុគ ចិន្តា ដែលជាសាម៉ីខ្លួនក៏បាននិយាយថាអ្នកនាងមិនបានដឹងរឿងនេះទេ ។ 

គេចាំបានថាកាលពីប៉ុន្មានថ្ងៃមុនពិធីការិនីប្រចាំទូរទស្សន៍ហង្សមាស គង់ សុជាតិ បានបង្ហោះរូបភាពជាមួយអ្នកនាង យុគ ចិន្តា ជាមិត្តស្និទ្ធស្នាលដោយភ្ជាប់ជាមួយសំណេរថា « yeah … congratulations my friend យុគ ចិន្តា ជិតការហើយ គង់ សុជាតិ ធ្វើជាអ្នកកំដរ»។ សាររបស់អ្នកនាង គង់ សុជាតិ ក៏ទទួលបានការអបអរពីសំណាក់មិត្តភក្តិទាំងក្នុងនិងក្រៅសិល្បៈជាច្រើន។

ប៉ុន្តែយ៉ាងណាថ្មីៗនេះកូនស្រីអ្នកនាង យុគ ចិន្តា អូនអម បានចេញមុខនិយាយនៅក្នុងតិកតុក ទាំងសើចថា ហួសចិត្តណាស់មានរៀបការអីកូនអាយុជិត ២០ឆ្នាំហើយហ្នឹងខ្មាស់គេ ។ ក្នុងនោះអ្នកនាង យុគ ចិន្តា ក៏បានបន្ថែមថាអ្នកនាងក៏ឆ្ងល់ដែរទៅណាមកណាគេសួរតែរឿងរៀបការអ្នកនាងអត់ដឹងអីទេ ។ ពេលនេះសូម្បីតែកូនស្រីក៏ប៊ូលីខ្លួនរឿងនេះដែរ ។ 

បើតាមការលើកឡើងរបស់អ្នកនាង យុគ ចិន្តា និងកូនស្រីគេជឿថាប្រហែលមិនមានពិធីរៀបការអ្វីទេ ហើយសម្រាប់ការលើកឡើងរបស់អ្នកនាង គង់ សុជាតិ អាចជាការនិយាយកំប្លែងលេងក៏ថាបាន ។ ប៉ុន្តែក៏មានអ្នកខ្លះលើកឡើងថាប្រហែលអ្នកនាង យុគ ចិន្តា ចង់Surprise អ្នកគាំទ្រទេដឹងទើបបានមិននិយាយរឿងនេះជាសាធារណៈ ។ ព្រោះដឹងស្រាប់ហើយថាអ្នកនាង យុគ ចិន្តា មិនមែនជាសិល្បការិនីដែលនិយមបង្ហាញភាពហាយសូរខ្លាំងទេបើទោះគេដឹងថាអ្នកនាងជាពិធីការិនីដែលមានឥទ្ធិពលនឹងមានប្រាក់ច្រើនក្នុងចំណោមសិល្បករការិនីល្បីៗលំដាប់ប្រទេស៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post