header ads

Sponsor

ភ្នំពេញ៖ ជនបង្កដែលបើករថយន្ដបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ត្រូវបានឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានបញ្ជាឲ្យព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្រាវជ្រាវ និងស្វែងរកហើយ តែអ្វីកាន់តែក្ដុក ក្រោយពីបានឃើញភរិយាបង្ហាញនូវស្នាដៃ របស់ស្វាមីដែលជាជនរងគ្រោះ។

ទំព័រហ្វេសបុក Juppy ដែលជាភរិយាបានបង្ហោះរូបមេដាយ និងពានរង្វាន់ប៉ុន្មានសន្លឹក ក្នុងនោះភ្ជាប់ជាមួយសំណេរថា «ប្តីសម្លាញ់ មនុស្សពូកែរបស់អូន 🤍🕊️ ប្តីប្រាប់អូនថាប្តីមានមោទនភាពណាស់ដែលបានកើតមកជាជនជាតិខ្មែរ ប្តីបានបង្កើតស្នាដៃជូនប្រទេសមួយនេះហើយបានបម្រើការងារជូនរដ្ឋជូនប្រទេសជាតិព្រោះប្តីស្រលាញ់ប្រទេសមួយនេះណាស់ ប្តីអើយប្តីឃើញទេ មហាជនមួយប្រទេសកំពុងរកយុតិ្តធម៌ជូនប្តីវិញហើយ»។

មហាជនមានការសោកស្ដាយជាខ្លាំងក្រោយពីបានឃើញ បានឃេីញ​មេដាយ​ និង​ ពាន​រង្វាន់​ ដែល​ជនរងគ្រោះ​ទទួលបាន​ ដែលពិតជាសោកស្ដាយ​នូវការ​បាត់​បង់​ធនធានដ៏ល្អ​របស់​ជាតិ​

សូមជម្រាបជូនថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានការបញ្ចេញមតិយោបល់ផ្សេងៗគ្នា នៅតាមបណ្ដាញសង្គមគ្រាដែលអ្នកបើកបររថយន្ដបង្ក បានព្យាយាមគេចខ្លួនក្រោយកើតហេតុ ហើយគំរាមក្រុមគ្រួសាររបស់ជនរងគ្រោះមិនឲ្យដាក់ពាក្យបណ្ដឹង ជាថ្នូរជាមួយលុយ១០០០ដុល្លារដើម្បីបញ្ចប់រឿង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post