header ads

Sponsor

ក្រោយរៀបការប្រមាណជាកន្លះខែថៅកែពេជ្រ  ទ្រី ដាណា តែងបង្ហាញភាពផ្អែមល្ហែមនិងក្តីសុខជាមួយស្វាមីនៅក្នុងបណ្តាញសង្គមជារៀងរាល់ថ្ងៃតាមរយៈការចែករំលែកវីដេអូក៏ដូចជារូបភាពនានា។ ប៉ុន្តែភាពស្អិតរមួតរបស់ប្តីប្រពន្ធថ្មីថ្មោងថៅកែពេជ្ររូបនេះត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនមិនចេញចិត្តដោយមានការរិះគន់ថាចាស់ហើយជោរ តែលោកស្រី ទ្រី ដាណា បានតបបែបនេះទៅវិញ ។

លោកស្រី ទ្រី ដាណា បានលើកឡើងនៅក្នុងការឡាយវីដេអូថាដ្បិតលោកស្រីស្គាល់លោក រស់ រាជ្ជសាល ជាស្វាមីមានរយៈពេលខ្លីមែន តែលោកស្រីមានក្តីសុខជាខ្លាំងហើយក៏មិនខ្វល់ពីអនាគតថាបែបណាដែរហើយពេលខ្លះរំភើបរហូតដល់លួចយំម្នាក់ឯងថែមទៀត។លោក ស្រីបានបន្ថែមថាតាំងពីស្គាល់ស្វាមីមកលោកស្រីមិនដែលឈ្លោះឬអន់ចិត្តជាមួយស្វាមីម្តងណាឡើយ ។

អ្វីដែលកត់សម្គាល់ថៅកែពេជ្ររូបនេះក៏បានតបទៅនឹងអ្នកខមិនមួយចំនួនថា ជ្រិញខ្លួនចាស់ហើយជោរនោះឈប់មើលលោកស្រីទៀតព្រោះលោកស្រីជាមនុស្សដែលមានចរិកបែបនេះចង់ឱ្យប្តីរវល់ជាមួយខ្លួនដែលមានដូចជាការសួរនាំ និងTake Care បើទោះខ្លួន ជាមនុស្សស្រីដែលរឹងមាំក្តី ។​បន្ថែមជាមួយភរិយាលោក រស់ រាជ្ជសាល បាននិយាយថាអ្នកដែលប៊ូលីភរិយាលោក សុំកុំប្រៀបធៀបខ្លួនឯងជាមួយភរិយាលោកគួរតែប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃវិញ ។

អ្វីដែលគួរឱ្យកត់សម្គាល់លោកស្រី ទ្រី ដាណា បាននិយាយពីអតីតកាលដោយដោយមិនលាក់លៀមថា ១០ឆ្នាំហើយលោកស្រីមិនដែលមានក្តីសុខទេរស់នៅដូចក្នុងគុកហើយកប់ខ្លួនទៅនឹងគុកងងឹត ។ មានលុយតែមិនដឹងចាយទៅទីណា ។ ប៉ុន្តែសម្រាប់បច្ចុប្បន្នលោកស្រីមានក្តីសុខខ្លាំងបើទោះតាំងពីស្គាល់ស្វាមីមកចាយមិនទាន់អស់ប្រាក់មួយម៉ឺនដុល្លារក្តី តែមានអារម្មណ៍ថាសប្បាយនិងក្តីសុខជាខ្លាំង ។ ក្នុងនោះក៏មានការលើកឡើងពីសំណាក់មហាជនថាក្រោយរៀបការមកលោកស្រី ទ្រី ដាណា កាន់តែស្រស់ស្អាតនិងក្មេងជាងមុនបើទោះលោកស្រីមិនទាន់បានទៅកែកុនសម្ជស្សនៅប្រទេសកូរ៉េតាមគម្រោងក៏ដោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post