header ads

Sponsor

មានការចាប់អារម្មណ៍និងលាន់មាត់សរសើរពីសំណាក់មហាជនជាអ្នកគាំទ្រជាច្រើនក្រោយពីបានឃើញតារាសម្តែងលោក សេង មង្គល បានកាត់សក់ប្តូរម៉ូដថ្មីដែលឃើញថាកាន់តែសង្ហានិងប្លែកជាងមុន ។ ប៉ុន្តែយ៉ាងណាការផ្លាស់ប្តូរម៉ូដសក់របស់តារាសម្តែងរូបសង្ហាម្នាក់នេះដោយសារត្រៀមចូលឆ្នាំថ្មី ២០២៤មិនមែនដោយសារខូចចិត្តរឿងស្នេហាឡើយ។

ធ្លាប់តែឃើញលោក សេង មង្គល ទុកសក់រាងវែងស៊ីទៅនឹងទម្រង់មុខរបស់លោក តែថ្មីៗនេះតារាសម្តែងរូបនេះបានប្តូរមកកាត់សក់បែប​ខ្លីដែលមើលកាន់តែសង្ហានិងប្លែកជាងមុនដែលមើលមួយភ្លែតស្ទើរចំណាំមុខលោកមិនបាន។ ជាមួយនឹងរូបភាពម៉ួដសក់ខ្លីលោក សេង មង្គ ល បានសួរទៅកាន់អ្នកគាំទ្រថា«យល់ឃើញយ៉ាងម៉េចដែរបងប្អូនម៉ូតសក់នេះ»។

លោកថែមទាំងបន្ថែមថាតិចច្រឡំថាទាហានអាមេរិក ។ ម៉ូដសក់ថ្មីរបស់លោក សេង មង្គល ក៏ទទួលបានការចាប់អារម្មណ៍និងសរសើរពីសំណាក់ហ្វេន ហ្វេនជាច្រើនដោយអ្នកខ្លះលាន់មាត់ថាកាត់សក់បែបនេះមើលទៅឃើញប្លែកនិងក្មេងជាងមុន ។ ប៉ុន្តែយ៉ាងណាការប្តូរម៉ូដសក់បែបនេះរបស់លោក សេង មង្គល មិនមែនដោយសារលោកខូចចិត្តរឿងស្នេហាឡើយ តែការពិតលោ កកាត់សក់ខ្លីនេះដើម្បីត្រៀមទទួលឆ្នាំថ្មី ២០២៤ខាងមុខនេះ។

លោក សេង មង្គល ក៏ជាតារាសម្តែងដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងចំណោមតារាល្បីៗជាច្រើន ។ ក្រៅពីសម្តែងរឿងលោកក៏ក្តោបបានការថតផ្សាយផលិតផលជាច្រើន ជាពិសេសសព្វថ្ងៃលោកក៏ជាBA នៅក្នុងក្រុមហ៊ុនរបស់លោកស្រី ទ្រី ដាណា ផងដែរ ។ ចុងក្រោយនេះអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ជីវិតស្នេហារបស់តារាសម្តែងដែលមានដើមកំណើតមកពីខេត្តបាត់ដំបងរូបនេះច្រើនជាងអាជីពសិល្បៈ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post