header ads

Sponsor

ធ្មេចបើកៗភរិយាតារាចម្រៀង ឆាយ វីរៈយុទ្ធ កំពុងពពោះកូនទីពីរ តែយ៉ាងណាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះមិនបានបញ្ជាក់ថាជាកូនប្រុសឬកូនស្រីនោះទេ ។ ដំណឹងមួយនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនអបអរសាទរនិងសរសើរថាតារាចម្រៀង ឆាយ វីរៈយុទ្ធ ជាសិល្បករដែលមានជោគជ័យទាំងព្រមមិនថា ការងារនិងជីវិតឯកជន ។

ប៉ុន្មានថ្ងៃមុននេះតារាចម្រៀង ឆាយ វីរៈយុទ្ធ និងភរិយា បានចូលរួមនៅក្នុងកម្មវិធីមួយដោយក្នុងនោះភរិយាលោកបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតបើទោះអ្នកនាងមានផ្ទៃពោះខ្ទាតធំបន្តិចក្តី ។ ភរិយារបស់លោក ឆាយ រីវៈយុទ្ធ បាននិយាយថា«ឆ្នាំនេះ3នាក់ ឆ្នាំក្រោយ4នាក់ហើយ»។

ជាមួយនឹងការប្រកាសដំណឹងរីករាយនេះ តែទាំងលោក ឆាយ វីរៈយុទ្ធ និងភរិយា មិនបានបញ្ជាក់ថា កូនទីពីររបស់ខ្លួនជាកូនប្រុសឬស្រីនោះទេ ។ មានការចូលរួមត្រេកអរនិងជូនពរដល់ភរិយាលោក ឆាយ រីរៈយុទ្ធ ពីសំណាក់មិត្តភក្តិក្នុងសិល្បៈ និងហ្វេន ហ្វេនគ្រប់គ្នា។បើគិតមកដល់ពេលនេះតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះរៀបការបានជិត៧ឆ្នាំហើយទទួលបានចំណងដៃកូនស្រីមួយដែលមានវ័យជាង៤ឆ្នាំ ។ 

លោក ឆាយ វីរៈយុទ្ធ ក៏ជាតារាចម្រៀងដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងចំណោមតារាល្បីៗលំដាប់ប្រទេស ។ អ្វីដែលកត់សម្គាល់ចូលប្រឡូកក្នុងសិល្បៈរាប់ឆ្នាំលោកមិនដែលពើបប្រទះនូវរឿងអាស្រូវអ្វីឡើយ សូម្បីតែជីវិតប្តីប្រពន្ធ ។ តារាចម្រៀងរូបនេះក៏ជាសិល្បករដែលមានសំណាងម្នាក់ព្រោះមិនត្រឹមតែមានភរិយាមានរូបសម្រស់ស្រស់ស្អាតនិងជាកូនអ្នកមានទ្រព្យប៉ុណ្ណោះទេភរិយារបស់លោកក៏ជាអ្នកមានសមត្ថភាពម្នាក់ដែលចាំជួយជ្រោមជ្រែងនិងលើកទឹកចិត្តដល់លោកនៅក្នុងអាជីពសិល្បៈ។ បទចម្រៀងល្បីៗមួយចំនួនរបស់លោក ឆាយ វីរៈយុទ្ធ ក៏ជាស្នាដៃនិពន្ធរបស់ភរិយាលោក ។ ក្រៅពីការងារសិល្បៈលោក ឆាយ វីរៈយុទ្ធ ក៏មានមុខរបរជាច្រើននៅក្នុងដៃដែលមានដូចជាអចលនទ្រព្យ និងហាងលក់អង្ករជាច្រើនសាខា៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post