header ads

Sponsor

មានការសោកស្តាយនិងចូលរួមរំលែកទុក្ខគ្រប់គ្នាក្រោយដឹងថាលោក ពុំ មាសបណ្តូល ដែលត្រូវគេស្គាល់ថាជាអ្នកបង្កើតគំនូរផ្សព្វផ្សាយពីស្ថាបត្យកម្មជំនាន់ទសវត្ស ៦០  និង ៧០តាមរយៈគំនូរឌីជីថលទៅកាន់ពិភពលោកបានទទួលមរណភាពដោយសារគ្រោះថា្នក់ចរាចណ៍នៅទឹកដីខេត្តសៀមរាបកាលពីថ្ងៃទី ២០ម្សិលមិញនេះ ។

ការចាកចេញយ៉ាងរហ័សដោយគ្មានថ្ងៃវិលត្រឡប់របស់លោក ពុំ មាសបណ្តូល ដោយសារឃាតករនៅលើដងផ្លូវបានធ្វើឱ្យមហាជនជាអ្នកគាំទ្ររូបលោកមានការសោកស្តាយ និងរំជួលចិត្តជាខ្លាំង ព្រោះលោកត្រូវគេចាត់ទុកជាធនធានមនុស្សដែលកម្រនិងមានសមត្ថភាពម្នាក់ ។ លោក ពុំ មាសបណ្តូល ជាស្ថាបត្យករដែលអាចបង្កើតគំនូរ 3D ផ្សព្វផ្សាយស្ថាបត្យកម្មខ្មែរទំនើបទៅកាន់ពិភពលោក ។ កន្លងមកលោក ក៏បង្ហាញស្នាដៃតាមរយៈការគូរអាគារសំខាន់ៗតាមគំនូរបែបឌីជីថលដែលមើលឃើញថាមានភាពទាក់ទាញនិងរស់រវើកជាខ្លាំង ។

ភាគច្រើនគំនូររបស់លោក ពុំ មាសបណ្តូល បង្ហាញពីស្ថាបត្យកម្មដ៏ល្បីដែលជាស្នាដៃរបស់ស្ថាបត្យកម្មជើងចាស់លោក វណ្ណ ម៉ូលីវណ្ណ ដែលមានដូចជាសាលសន្និសីទចតុមុខ ពហុកីឡាដ្ឋានជាតិអូឡាំពិក វិមានឯករាជ្យ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានភាសាបរទេស និងវិមានរដ្ឋចំការមន ជាដើម ។

ការបាត់បង់លោក ពុំ មាសបណ្តូល បានធ្វើឱ្យអ្នកដែលធ្លាប់បានឃើញនឹងដឹងពីសមត្ថភាពរបស់ស្ថាបត្យករវ័យក្មេងរូបនេះបានត្រឹមតែពោលពាក្យសោកស្តាយនឹងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពតែប៉ុណ្ណោះនឹងឧទ្ទិសឱ្យវិញ្ញាណក្ខន្ធលោកទៅកាន់ទីស្ងប់សុខ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post