header ads

Sponsor

ថ្មីៗនេះគេបានឃើញតារាចម្រៀងលំដាប់ប្រទេស មាស សុខសោភា បានលើកឡើងពីរឿងរ៉ាវមួយចំនួននៅក្នុងបណ្តាញសង្គមដោយនាងបានលើកឡើងថាការសម្តែងខ្លះជាការសម្តែងល្អ តែការសម្តែងខ្លះទៅជារឿងមិនល្អ ដូចជាមានរឿងអ្វីបន្តិចក៏និយាយក្នុងឡាយវីដេអូ។ ពេលខ្លះឈ្លោះតែគ្នាឯងស្ងាត់ៗទៅកុំចាំបាច់ចែករំលែកហែកហួរគ្នាបែបនេះ។ប៉ុន្តែយ៉ាងណាតារាច ម្រៀង មាស សុខសោភា បានបញ្ជាក់ថាខ្លួនមិនបាននិយាយសំដៅបុគ្គលណាម្នាក់ឡើយ ។

មួយរយៈចុងក្រោយនេះគេសង្កេតឃើញថានៅក្នុងពិភពអនឡាញមានរឿងថ្មីៗកើតឡើងជាបន្តបន្ទាប់ដែលរឿងខ្លះត្រូវបានបង្កើតឡើងដើម្បីទាក់ទាញអ្នកទស្សនាក្រោយពីការងារជំនួញរបស់ពួកគេស្ងប់ស្ងាត់។ហាក់មិនសូវពេញចិត្តនឹងទង្វើរបែបនេះតារាចម្រៀង មាស សុខសោ ភា ក៏បានចេញមុខបញ្ចេញយោបល់ថាភាពល្បីល្បាញនិងការសម្តែងខ្លះបានមកដោយមិនថ្លៃ ថ្នូរយើងកុំយក។អ្នកខ្លះប្រឹងសម្តែងរហូតភ្លេចគិតខ្លួនឯងភ្លេចឱ្យកាដូខ្លួនឯងយើងប្រឹងធ្វើអ្វីដែលជាគុណធម៌ទោះបានការគាំទ្រតិចក៏ជារឿងល្អ។

បន្ថែមពីនេះតារាសំឡេងផ្អែមរូបនេះបាននិយាយថាការសម្តែងខ្លះជាការសម្តែងល្អទោះយើងស្លាប់ក៏នៅតែបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អតែសព្វថ្ងៃមានរឿងអ្វីបន្តិចក៏និយាយក្នុងឡាយវីដេអូ ហើយបើឈ្លោះគ្នាឈ្លោះតែគ្នាឯងទៅកុំចាំបាច់ហែកហួរចែករំលែកក្នុងបណ្តាញសង្គមព្រោះនាំឱ្យគុណធម៌ក៏ដូចជាសីលធម៌ធ្លាក់ចុះហើយនាំឱ្យបរទេសមើលងាយខ្មែរថែមទៀត ។

ទោះជាមានការលើកឡើងបែបនេះក្តី តែតារាចម្រៀង មាស សុខសោភា បានបញ្ជាក់ថាអ្នកនាងនិយាយបែបនេះមិនបានសំដៅទៅបុគ្គលណាម្នាក់ឡើយ ។ ព្រោះបុគ្គលទាំងនោះសុទ្ធតែមានរូបសម្រស់ស្អាតៗហើយអ្នកនាងក៏ស្រឡាញ់និងចូលចិត្តទាំងអស់គ្នា តែគួរតែបង្កើតមាតិ កាចែករំលែកណាដែលល្អៗនិងវិជ្ជមានវិញព្រោះម្នាក់ៗសុទ្ធតែមានសមត្ថភាពនិងជំនាញរៀងខ្លួន ឈប់បានឈប់ទៅរឿងហែកហួរនិងឈ្លោះគ្នាតាមបណ្តាញសង្គមបែបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post