ផ្ទុះការវែកញែកក្រោយបានឃើញលោក មាស ឬទ្ធី បង្ហោះសារថាព្រះសង្ឈធុត្តុង្គ ដែលត្រូវគេស្គាល់ថាជាព្រះអង្គ ច័ន្ទមុនី បានប្រកាសឈប់ចេញក្រៅវត្តផ្តល់ឱវាទដល់ប្រជាពលរដ្ឋតាមទីសាធារណៈដូចមុន។ការលើកឡើងនេះស្របសម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្មកាលពីថ្ងៃទី២១កន្លងទៅនេះ។
ជឿជាក់ថាមហាជនពិតជាបានជ្រាបហើយថា ព្រះសង្ឈ ចន្ទមុនី ដែលត្រូវបងប្អូនជាច្រើនជឿជាក់ថាព្រះអង្គមានបារមីពូកែ។ ជាពិសេសនៅពេលព្រះអង្គនិមន្តទៅកន្លែងណាតែងមានព្រជាពលរដ្ឋមកកុះករដើម្បីមកជួបព្រះអង្គឱ្យព្រះអង្គព្យាបាលជម្ងឺជាដើម ។ កន្លងមកសូម្បីតែដើមឈើ ឬទឹកស្ទឹងដែលព្រះអង្គជិះទូកបក់ផ្លិតលើទឹកនោះក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋសម្រុកមកដងយកទៅផឹកឬកាច់មែកឈើទាំងនោះយកទៅប្រើប្រាស់ឬព្យាបាលជម្ងឺផ្សេងៗដែលពួកគាត់គិតថាពូកែស័ក្តិសិទ្ធ។ ប៉ុន្តែយ៉ាងណានៅក្នុងថ្ងៃទី ២៣នេះលោក មាស ឬទ្ធី បានបង្ហោះសារថា«សង្ឃធុត្តុង្គប្រកាសឈប់ចេញក្រៅវត្តផ្តល់ឱវ៉ាទទៀតហើយដោយសារពេលខ្លះអាជ្ញាធរពិបាកគ្រប់គ្រងសណ្តាប់ធ្នាប់»។
អ្វីដែលចាប់អារម្មណ៍ការប្រកាសឈប់ចេញតាមទីសាធារណៈផ្តល់ឱវាទដល់បងប្អូនប្រជាពលរដ្ឋរបស់ព្រះអង្គ ច័ន្ទមុនី ស្របជាមួយនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានចេញបញ្ជានេះកាលពីថ្ងៃទី ២១កន្លងទៅដោយឱ្យរដ្ឋមន្ត្រី០២រូប ពិនិត្យ ចំពោះបុគ្គលដែលរៀបចំសកម្មភាពយកសាសនាធ្វើអាជីវកម្មផ្ទាល់ខ្លួន។ការចេញបទបញ្ជានេះ ធ្វើឡើងក្រោយពីសម្តេចនាយករដ្ឋមន្ត្រីសង្កេតឃើញមានបុគ្គលមួយចំនួនតាំងខ្លួនជាព្រះហើយបោកប្រាស់ដល់ប្រជាពលរដ្ឋនាំឱ្យប៉ះពាល់ដល់តម្លៃនៃសាសនា។
ជាមួយគ្នាក៏មានការបញ្ចេញមតិចំពោះការបង្ហោះរបស់ លោក មាស ឬទ្ធី ដោយអ្នកខ្លះ«ព្រះអង្គឈប់អញ្ចឹងក៏ល្អដែរលោកពូ ពីព្រោះប្រជាជនខ្មែរ១ចំនួនក៏អស់លុយដែរហើយ» «មកពីនាយករដ្ឋមន្ត្រី ព្រមានទេដឹង» «ដល់វគ្គ ឈប់សំដែងហើយ បើសំដែងយូរពេក ច្បាស់ជាគេលែងជឿ»«ល្មមឈប់នាំពលរដ្ឋជឿជំនឿផ្តេសផ្តាសទៅនាំចង្រៃដល់សានាព្រះពុទ្ធយកល្អទៅធ្វើជាឥសីវិញ»«មិនបាច់ផ្តល់ទេឱវាទនោះទេ ព្រះសង្ឃគេឲ្យឱវាទក្នុងវត្តហើយៗគេដឹងហើយរឿងឱវាទគឺមានតែឪពុកម្តាយទេដែលផ្តល់ឱវាទនិងឲ្យសេចក្តីសុខបាន»។