header ads

Sponsor

ពិធីមង្គលការរបស់ពិធីការិនីរូបស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន បានប្រព្រឹត្តទៅយ៉ាងរលូនកាលពីថ្ងៃទី ២២ ម្សិលមិញនេះក្រោមការចូលរួមអបអរសាទរពីសំណាក់មិត្តភក្តិទាំងក្នុងនិងក្រៅសិល្បៈក៏ដូចជាអ្នកគាំទ្រជាច្រើន ។ អ្វីដែលចាប់អារម្មណ៍អ្នកដែលចូលរួមនៅក្នុងពិធីពិសេសរបស់ស្រីស្អាតរូបនេះសុទ្ធតែលាន់មាត់ថាជាពិធីមង្គលរបស់តារាដែលធំជាងគេនៅចុងឆ្នាំ២០២៣នេះព្រោះមានការទទួលភ្ញៀវជាតារាល្បីៗមន្រ្តីធំៗ អ្នកជំនួញក៏ដូចជាអ្នកមានមុខមាត់នៅក្នុងសង្គ មដល់ទៅបួនអគារឯណោះ។

ក្នុងវ័យ ៣២ឆ្នាំកូនក្រមុំ ហ៊ិន ច័ន្ទនីរ័ត្ន ពិតជាស្រស់ស្អាតជាខ្លាំងហើយជាមួយនឹងទឹកមុខរីករាយនាងបានឈរញញឹមទទួលភ្ញៀវនៅក្នុងថ្ងៃពិសេសរបស់ខ្លួនបើទោះនៅក្នុងពិធីកាត់ខាន់ស្លាកូនក្រមុំរូបនេះបានសម្រក់ទឹកភ្នែកក្តី ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ពិធីមង្គលការរបស់ពិធីការិនីរូបនេះពិតជាអធិកអធមជាខ្លាំងពោលមានការចូលរួមពីសំណាក់អ្នកសិល្បៈជាច្រើនដែលមានទាំងតារាសម្តែង ពិធីការិនីនិងតារាចម្រៀងជាដើម ។

មិនតែប៉ុណ្ណោះគេក៏ឃើញមានវត្តមានមន្ត្រីធំៗរួមនិងអ្នកជំនួញថែមទៀត ។ បើតាមការរៀបចំតុបតែងលំអរនៅក្នុងពិធីគេជឿជាក់ថាពិធី អាពាហ៍ពិពាហ៍របស់ពិធីការិនីដ៏ស្រស់ស្អាតរូបនេះចំណាយមិនតិចម៉ឺនដុល្លារនោះទេ ព្រោះគ្រាន់តែទទួលភ្ញៀវរហូតដល់ទៅបួនអគារឯណោះ ។ ជាមួយនឹងការជូនពរចំពោះគូស្វាមីភរិយាថ្មីថ្មោងពីសំណាក់មិត្តភក្តិក៏មានការលាន់មាត់សរសើរថា ហ៊ិន ច័ន្ទនីរ័ត្ន ពិតជាមានសំណាងព្រោះមានស្វាមីជាអ្នកមានចំណេះដឹងហើយមានទាំងទ្រព្យធន ជាពិសេសក៏ជាក្មួយប្រុសរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀតផង ។ មានការបន្ថែមទៀតថាមិនយូរទេ ហ៊ិន ច័ន្ទនីរ័ត្ន ក៏នឹងមានវាសនាស្ពាយងារជាជំទាវផងដែរ ។

គួរបញ្ជាក់ថាមុននឹងក្រាបផ្ទឹមតាមប្រពៃណីខ្មែរ ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមីលោក ឌី ពេជ្រ បានស្គាល់គ្នារយៈពេល ១១ឆ្នាំពោលតាំងពីឆ្នាំ ២០១២ តែក្រោយមកអ្នកទាំងពីរបានបែកគ្នារយៈពេល ៨ឆ្នាំ ទើបជួបគ្នាហើយសម្រេចចាប់ដៃគ្នាដោយមានការរើសពេលវេលាពីសម្តេច ហ៊ុន សែន ។​ស្វាមីរបស់ ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានគេដឹងថាជាបុរសពោះម៉ាយផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post