header ads

Sponsor

អ្នកគាំទ្រជាច្រើនបានបង្ហាញការងឿងឆ្ងល់ក្រោយមិនឃើញអតីតMiss Grand Cambodia 2016 ហេង ចន្ថា ចូលរោងការក្រោយបានភ្ជាប់ពាក្យជាច្រើនឆ្នាំ។ ប៉ុន្តែយ៉ាងណាពេលនេះស្រីស្អាត ហេង ចន្ថា បានចេញមុខបញ្ជាក់ការពិតពីការបែកបាក់ជាមួយគូដណ្តឹង ។ បន្ថែមពីនេះនាងក៏មានគម្រោងនឹងបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រកួតសម្រស់ជាថ្មីថែមទៀត។ 

គេចាំបានថា ហេង ចន្ថា បានភ្ជាប់ពាក្យជាមួយបុរសម្នាក់ជាអ្នកនៅក្រៅរង្វង់សិល្បៈកាលពីអំឡុងឆ្នាំ ២០២០ តែយ៉ាងណាស្រីស្អាតរូបនេះមិនដែលបង្ហាញមុខមាត់គូដណ្តឹងឬរូបភាពផ្អែមល្ហែមនៅតាមបណ្តាញសង្គមដូចគូដទៃឡើយ ។ ទោះកន្លងមកមានការលើកឡើងថាចំណងស្នេហ៍ ហេង ចន្ថា និងគូដណ្តឹងដើរដល់ផ្លូវបែកក្តី តែស្រីស្អាតរូបនេះមិនដែលបកស្រាយឡើយ។

ទើបតែថ្មីៗនេះ ហេង ចន្ថា បានទទួលស្គាល់ថានាង និងគូដណ្តឹងពិតជាបានចែកផ្លូវគ្នាពិតមែនដោយសារការរស់នៅមិនចុះសម្រុង ។ ប៉ុន្តែមុននឹងឈានដល់ដំ ណាក់កាលមួយនេះនាង និងដៃគូបានព្យាយាមសម្រុះសម្រួលជាមួយគ្នា តែជាលទ្ធផលនៅតែមិនអាចទៅរួចដដែល ។ 

ក្រោយបែកបាក់គូដណ្តឹង ហេង ចន្ថា ហាក់ងាកមកពង្រឹងការងារនៅក្នុងសិល្បៈវិញក្រោយពីស្ងប់ស្ងាត់មួយរយៈ ។  យ៉ាងណាមិញនៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះនាងនឹងមានគម្រោងថ្មីៗជាច្រើនដែលមានទាំងការសម្តែងរឿង ជាពិសេសនាងក៏មានបំណងនឹងចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រកួតសម្រស់ជាថ្មីម្តងទៀត ។ ប៉ុន្តែ ហេង ចន្ថា មិនបានប្រាប់ថានឹងចូលរួមប្រកួតនៅក្នុងកម្មវីធីអ្វីនោះឡើយដោយចង់ឱ្យ ហ្វេន ហ្វេន មានការភ្ញាក់ផ្អើល ។ ពេលនេះដែរ ហេង ចន្ថា ក៏កំពុងសំងំថែរក្សាសម្រស់និងរូបរាងដើម្បីត្រៀមបំពេញមួយចំនួននៅក្នុងឆ្នាំថ្មីខាងមុខនេះ ។

គេចាំថា ហេង ចន្ថា ជាអតីត Miss Grand Cambodia 2016 ដែលមានទីផ្សារគួរសមទាំងនៅក្នុងការសម្តែងនិងការថតផ្សាយផលិតផលនានា តែក្រោយភ្ជាប់ពាក្យនៅខែឧសភា ឆ្នាំ២០២០ ស្រីស្អាតរូបនេះហាក់ស្ងាត់ឈឹងទើបតែលេចមុខឡើងវិញក្រោយប្រកាសបែកគូដណ្តឹង៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post