header ads

Sponsor

ក្រោយប្រកាសលែងលះភរិយាជាអ្នកលក់អនឡាញមិនបានប៉ុន្មានផងស្រាប់តែថ្មីៗនេះលោក លាន អាហ្រ្វីលគីនីន ហាក់មានយីអ៊ុនឡើងដោយត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់សមាគមថ្នាលយុវជនកម្ពុជាស្នាក់ការកណ្តាល ។ តំណែងថ្មីរបស់លោក លាន អាហ្វ្រីលគីនីន ក៏ត្រូវបានអតីតភរិយាអ្នកនាង យូ លីណា ចូលរួមត្រេកអរផងដែរ ។

ថ្មីៗនេះគេបានឃើញសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃដែលបានសម្រេចតែងតាំងលោកបណ្ឌិត លាន អាហ្វ្រីលគីនីន ជាទីប្រឹក្សាជាន់ខ្ពស់សមាគមថ្នាលយុវជនកម្ពុជាស្នាក់ការកណ្តាល។ គ្រាន់តែឃើញការតែងតាំងរបស់លោក លាន អាហ្វ្រីលគីនីន អ្នកនាង យូ លីណា ក៏បានជូនពរអតីតស្វាមីដោយបានបង្ហោះសារថា «ជូនពរ លោកអតីត ស្វាមី សូមអោយជោគជ័យ គ្រប់ភារៈកិច្ច ការងារតូចធំ សុខចំរើននឹងបន្តជួយក្នុងសង្គមជាតិ»។កន្លងមកគេធ្លាប់តែឮ អតីតតារាចម្រៀងរូបនេះមានងារជាឧកញ៉ាស្រាប់តែថ្មីៗនេះលោកក៏ត្រូវបានក្រសួងមហាផ្ទៃតែង តាំងតំណែងថ្មីមួយនេះកាលពីប៉ុន្មានថ្ងៃមុន ។

គួរបញ្ជាក់ថាលោក លាន អាហ្រ្វីលគីនីន បានសម្រេចសែនព្រេនជាមួយអ្នកលក់អនឡាញ យូ លីណា កាលពីអំឡុងចុងឆ្នាំ២០២២ក្រោយបានចែកផ្លូវជាមួយអតីតតារាសម្តែង កែវ វល័ក្ខ តែនៅក្នុងពេលថ្មីៗនេះអ្នកទាំងពីរក៏បានប្រកាសបែកផ្លូវគ្នាទៅតាមផ្លូវច្បាប់ដោយសាររស់នៅមិនចុះសម្រុង ។ក្នុងនោះអ្នកនាង យូ លីណា បាននិយាយថាលោក លាន អាហ្វ្រីលគីនីន ជាមនុស្សត្រចៀកសឆាប់ជឿសំដីអ្នកដទៃ។ ដ្បិតលោក លាន អាហ្វ្រីលគីនីន បានហែកហួរអ្នកនាង យូ លីណា ក្តីពេលនេះអ្នកទាំងពីរនៅតែបន្តរាប់អានគ្នាដោយមិនមានការខឹងសម្បារគ្នាអ្វីឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post