header ads

Sponsor

មានការភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់អ្នកគាំទ្រតារាចម្រៀង ពេជ្រ សោភា ក្រោយពីម្សិលមិញនេះនាងបានប្រកាសថាចំណងស្នេហ៍រវាងនាងនិងលោក ឆឹម សក្កដា បានបែកគ្នាដោយសារមានអ្នកទីបី ។ ក្នុងនោះតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានលើកឡើងថាតែដល់កនាងនិងបង្ហាញអត្តសញ្ញាណមុខមាត់ពិតរបស់ជនទីបីម្នាក់នោះព្រោះឌឺនិងពូកែសម្តែងជាងអ្នកសម្តែងទៅទៀត ។

ខណៈមិនទាន់មានគម្រោងរៀបការក្រោយភ្ជាប់ពាក្យជាមួយតារាសម្តែង ឆឹម សក្កដា ប្រមា ណជាងមួយឆ្នាំនោះ ស្រាប់តែនៅថ្ងៃទី ២៣ ម្សិលមិញនេះតារាចម្រៀងរូបនេះបានឡាយវីដេអូដោយភ្ជាប់សារខ្លីថា«ពួកយើងបែកគ្នាហើយ»។នៅក្នុងការឡាយវីដេអូប្រមាណជាជិតកន្លះម៉ោង ក្រៅពីប្រកាសថាបែកគ្នាជាមួយគូដណ្តឹង ពេជ្រ សោភា បានព្រលយថាក្មេងសម័យឥលូវហេសាហាវណាស់ ជាពិសេសក្មេងនៅខេត្តហេជាងអ្នកភ្នំពេញទៀត តែយ៉ាងណាតារាចម្រៀងរូបនេះបានបញ្ជាក់ថានាងនិយាយតែមនុស្សមួយចំនួនតូចទេ ។ តារារូបនេះបានបន្ថែ មថាគ្មានអ្វីពិសពុលជាងមនុស្សនៅក្បែរខ្លួនឡើយអាចនិយាយថាអ្នកផ្សេងមិនសូវឈឺទេ តែអ្នកនៅជិតៗឈឺសាហាវណាស់។

តារាចម្រៀង ពេជ្រ សោភា បាននិយាយបន្ថែមថាតាមពិតនាងចង់ស្ងប់ស្ងាត់ហើយខាងប្រុសជាគូណ្តឹងក៏បានព្យាយាមសុំទោសនិងកែប្រែ តែខាងស្រីឌឺដាក់រូបនាងសាហាវហើយប្រសិនដល់កនាងនឹងបង្ហាញអត្តសញ្ញាណជាសាធារណៈឱ្យងើបមុខមិនរួចតែម្តង ។ ព្រោះខំទុកមុខឱ្យតែខាងស្រីនៅតែឌឺ។ទូលរែកយកចុះព្រោះនាងមិនចេះឈ្លោះទេ ។ អ្វីដែលកត់សម្គាល់គេមិនបានដឹងថាតើការលើកឡើងថាបែកគ្នារបស់តារាចម្រៀង ពេជ្រ សោភា ជាមួយលោក ឆឹម សក្កដា ជារឿងពិតឬបែបណាទេ ? ដូចដឹងស្រាប់ហើយថាកន្លងមកអ្នកទាំងពីរតែងប្រកាសថាបែកគ្នា តែស្ងាត់ៗបែរជាភ្ជាប់ពាក្យជាមួយគ្នាទៅវិញ ?

មួយវិញទៀត ពេជ្រ សោភា និង គូដណ្តឹងលោក ឆឹម សក្កដា ទើបនឹងបង្ហាញវត្តមានរួមគ្នាយ៉ាងផ្អែមល្ហែមនៅក្នុងថ្ងៃភ្ជាប់ពាក្យរបស់លោកស្រី ទ្រី ដាណា កាលពីពេលថ្មីៗនេះ។ អ្វីដែលកត់សម្គាល់ការប្រកាសថាបែកគ្នារបស់តារាចម្រៀង ពេជ្រ សោភា ស្របជាមួយនឹងបទចម្រៀងថ្មីរបស់នាងដែលជាស្នាដៃនិពន្ធរបស់នាងផ្ទាល់ដែលមានចំណងជើងថា«គេចង់នៅម្នាក់ឯង»ទើបចេញ។ ពេជ្រ សោភា ក៏បានសរសេរលើចំណងជើងបទចម្រៀងថ្មីរបស់នាងថា«គេចង់នៅម្នាក់ឯងមួយរយះសិនពាក្យទាំង នេះខ្ញុំដឹងថាគ្រាន់តែជាលេសជំនួសពាក្យបែក បើចង់បែក ប្រាប់ខ្ញុំចំៗមកជូនពរ»។ជាមួយនឹងការលើកទឹកចិត្តដល់ ពេជ្រ សោភា ក៏មានហ្វេន ហ្វេន ខ្លះលើកឡើងថាប្រហែលគ្រាន់តែជាការសម្តែងដើម្បីឱ្យស៊ីទៅនឹងបទចម្រៀងថ្មីរបស់ ពេជ្រ សោភា ដូចកន្លងមក ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post