header ads

Sponsor

នៅក្នុងថ្ងៃទី ២៥នេះជាថ្ងៃបុណ្យគ្រឹស្តម៉ាសសម្រាប់ជនជាតិបរទេស តែដោយសារចង់បង្កើនភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រនោះតារាសម្តែងរូបសង្ហាលោក សេង មង្គល បានចាយសម្រស់បង្អួតរូបរាងសាច់ដុំកង់ៗជាកាដូដល់អ្នកគាំទ្រនៅក្នុងថ្ងៃនេះឃើញហើយពិតជាសង្ហាមិនធម្មតា។

ជាមួយនឹងរូបភាពដោះអាវបង្ហាញសាច់ដុំកង់ៗឈរនៅក្នុងកាដូជាច្រើនសន្លឹកតារាសម្តែងដែលមានដើមកំណើតមកពីខេត្តបាត់ដំបងរូបនេះបានភ្ជាប់សារបែបកំប្លែងៗថា«នេះជាកាដូសម្រាប់បងប្អូនហ្វេនៗដាក់ទីតាំងមកបងប្អូន Merry X’Mas »។ រូបភាពបុរសសង្ហាសាច់ដុំមាំរបស់លោក សេង មង្គល មិនត្រឹមទទួលបានការចាប់អារម្មណ៍ពីសំណាក់ហ្វេន ហ្វេន ជានារីទេសូម្បីបុរសមួយចំនួនក៏ ចាប់អារម្មណ៍ដែរ ។ មានការចួលរួមខមិនជាច្រើនពីសំណាក់អ្នកគាំទ្ររបស់លោក ហើយក៏មានអ្នកខ្លះបានសរសើរពីរូបរាងស្រស់សង្ហារបស់លោកទៀតផង ។ ខ្លះទៀតថាឆ្នាំនេះលោក សេង មង្គល លេងកាដូឈុតធំតែម្តងអាងតែមានរូបរាងសង្ហា ។

លោក សេង មង្គល ក៏ត្រូវចាត់ក្នុងចំណាត់ថ្នាក់ជាតារាសម្តែងដែលមានប្រជាប្រិយភាពនិងមានហាងឆេងខ្ពស់នៅក្នុងការសម្តែងរឿង ។ ភាគច្រើនលោកគ្រងតំណែងជាតួឯកហើយបន្ថែមពីនេះលោកក៏ជាអ្នកផ្សព្វផ្សាយផលិតផលមួយចំនួនដោយទទួលបានតម្លៃខ្លួនខ្ពស់ ។

ដ្បិតមានរូបរាងសង្ហាតែរហូតមកដល់ពេលនេះលោក សេង មង្គល មិនទាន់បង្ហាញមុខម្ចាស់បេះដូងនៅឡើយទេ ខណៈកន្លងមកដៃគូរបស់លោកដែលត្រូរមហាជនផ្គូផ្គងសុទ្ធតែបានចូលរោងការអស់ទៅហើយដែលមានដូចជាលោកស្រី ទ្រី ដាណា និងស្រីស្អាត ហ៊ិន ច័ន្ទនីរ័ត្ន ជាដើម ។ មានការចង់ដឹងថាតើនារីប្រភេទណាដែលអាចចងចិត្តបុរសសង្ហារូបនេះនឹងដឹកដៃគ្នាចូលរោងជ័យទៅថ្ងៃអនាគត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post