header ads

Sponsor

ប្រើជីវិតជាអ្នកសិល្បៈរយៈពេល ៤៣ឆ្នាំតារាសម្តែងជើងចាស់ដែលមានឈ្មោះល្បីល្បាញអ្នកស្រី ចាន់ តារាទី បែរជាមានបំណងចង់វិលទៅរស់នៅក្នុងជីវិតសាមញ្ញនៅខេត្តដែលធ្វើឱ្យអ្នកគាំទ្រមានការងឿងឆ្ងល់ជាខ្លាំង ។ ប៉ុន្តែថ្មីៗនេះគេបានឃើញអ្នកស្រីទម្លាយពីមូលហេតុមួយចំនួនដែលធ្វើឱ្យអ្នកស្រីចង់ទៅរស់នៅឯទីរួមខេត្តស្តាប់ហើយពិតជាចាក់ដោតតែម្តង ។ 

បើទោះបីជាមានវ័យជ្រេបន្តិចក្តី តែអ្នកស្រី ចាន់ តារាទី នៅតែមានទីផ្សារនៅក្នុងការងារសិល្បៈ តែចុងក្រោយនេះអ្នកស្រីបានងាកទៅចាប់ការងារលក់ដូរទៅវិញក្រោយពីស្ងប់ស្ងាត់ការសម្តែង ។ ប៉ុន្តែថ្មីៗនេះតារាសម្តែងដែលធ្លាប់មានឈ្មោះល្បីល្បាញកាលពីទសវត្សទី ៨០រូបនេះបានបង្ហោះសារហាក់ផ្តល់ដំរួយថាអ្នកស្រីអាចនឹងបញ្ចប់អាជីពមួយនេះនៅក្នុងពេលឆាប់ៗ ។

អ្នកស្រី បាននិយាយថា«ប្រើជីវិតជាមួយសិល្បៈ អស់រយៈពេលជាង៤៣ឆ្នាំ ចុងក្រោយក៏វិលត្រលប់មកស្រុកកំណើតវិញ ប្រើជីវិតជាកសិករដូចដើម »។ការលើកឡើងរបស់អ្នកស្រីបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនបង្ហាញការសោកស្តាយព្រោះដូចដឹងស្រាប់ហើយថាអ្នកស្រី ជាតារាសម្តែងដែលមានសមត្ថភាពនិងទេពកោសល្យម្នាក់បើទោះមានវ័យច្រើនក្តី ។ 

អ្វីដែលកត់សម្គាល់មិនមែនជារឿងចៃដន្យទេបើតាមការលើកឡើងរបស់អ្នកស្រី ចាន់ តារាទី ប្រាប់តារាសម្តែងលោក សាវិន ហ្វីលីព ថាជារឿងពិតអ្នកស្រីមានបំណងចង់ត្រឡប់ទៅរស់នៅខេត្តកំពង់ឆ្នាំង ។ព្រោះអ្នកស្រីគិតថាសិល្បៈគេត្រូវការតែនៅពេលសម្តែងបានពេលមានសមត្ថភាព តែនៅពេលសម្តែងមិនកើតបម្រើអារម្មណ៍ទស្សនិកជនលែងបានពេលអស់ជីវិតទៅកម្សត់ណាស់ដែលមានដូចជាអតីតតារាសម្តែង ពេជ្រ ភិរុណ និងលោក ហង្ស ផល្លីមធុរ៉ា ពេលអ្នកជូនដំណើរប្រមាណតែ ១០នាក់ប៉ុណ្ណោះមើលទៅមិនស័ក្តសមកេរ្តិ៍ឈ្មោះកាលនៅមានជីវិត ។

ដោយសារគិតបែបនេះហើយទើបតារាសម្តែង ចាន់ តារាទី មានគម្រោងចង់ទៅរស់នៅស្រុកកំណើតព្រោះពេលអស់ជីវីតក៏មានការរៀបចំជូនដំណើរស័ក្តិសមជាមួយកិត្តិ យសរបស់អ្នកស្រី ។ ចុងក្រោយតារាសម្តែងរូបនេះបានបន្ថែមថាសិល្បៈទាល់តែចេះដ្រាម៉ាតែសម្រាប់អ្នកស្រីមិនចេះធ្វើបែបនេះឡើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post