header ads

Sponsor

ក្រោយរៀបការស្វាមីជាអ្នកជំនួញតារាសម្តែងរូបស្រស់ ឡុង ថាវរី លែងខ្វាយខ្វល់ជាមួយអាជីពសិល្បៈដូចមុនទៀត។ភាគច្រើនអ្នកនាងបង្ហាញភាពឡូយឆាយតាមរយៈការដើរកម្សាន្តនៅតាមបណ្តាប្រទេសនានាជាមួយស្វាមីយ៉ាងមានក្តីសុខ ។

បើគិតមកដល់ពេលនេះរយៈពេលជាងមួយឆ្នាំហើយដែលស្រីស្រស់ ឡុង ថាវរី បានរៀបការ តែយ៉ាងណាអ្នកនាងមិនទាន់មានកូនប្រឡែងលេងនៅឡើយទេ តែជារឿយៗស្រីស្អាតរូបនេះតែងបង្ហាញភាពផ្អែមល្ហែមជាមួយស្វាមីតាមរយៈការដើរកម្សាន្តទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ។

អ្វីដែលកត់សម្គាល់ទោះមិនបង្ហាញសកម្មភាពនៅក្នុងសិល្បៈដូចមុន តែ ឡុង ថាវរី នៅតែបង្ហាញមុខនៅក្នុងពិធីនានារបស់អ្នកសិល្បៈតួយ៉ាងថ្មីៗនេះនាងបានចូលរួមនៅក្នុងពិធីមង្គលការរបស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ។ មានការលាន់មាត់សរសើរពីសំណាងរបស់ ឡុង ថាវរី ដែលមានស្វាមីស្រឡាញ់ថ្នាក់ថ្នមហើយក្រោយរៀបការរស់នៅយ៉ាងហាយសូរមិនខុសពីជំទាវតូចនោះទេ ។ នៅក្នុងខួបអាពាហ៍ពិពាហ៍កន្លងទៅ ឡុង ថាវរី បានបង្ហាញការអរគុណដល់ស្វាមី និងសរសើរនូវសំណាងរបស់ខ្លួនដែលបានជួបស្វាមីល្អបែបនេះ។

នៅក្នុងឱកាសឆ្លងឆ្នាំខាងមុខនេះ ឡុង ថាវវី និងស្វាមីបានធ្វើដំណើរទៅប្រទេសអាមេរិកផងដែរ។គួររំឮកថា ឡុង ថាវរី ធ្លាប់ជាតារាសម្តែងម្នាក់ ដែលបានលេចមុខនៅក្នុងការសម្តែងបទចម្រៀង ស្ប៉តពាណិជ្ជកម្ម និងរឿងដុំនានា។ ប៉ុន្តែសព្វថ្ងៃនាងបញ្ចប់អាជីពមួយនេះក្រោយមានស្វាមីជាអ្នកជំនួញដែលមានទ្រព្យ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post