មានការចាប់អារម្មណ៍ជាខ្លាំងដោយកាលពីពីរថ្ងៃមុននេះប្អូនស្រីពៅរបស់ ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបភាពរបស់អ្នកម្តាយភ្ជាប់ដោយសំណេរថា«ហែលទឹកភ្នែកម្តាយខ្ញុំឱ្យរូច»។ជាមួយខេបសិនខ្លីនេះគេឃើញមានអ្នកលេងបណ្តាញសង្គមចូលរួមខមិនជាច្រើនដោយម្នាក់ៗបានលាន់មាត់ថាអាយដល ហ៊ិន ច័ន្ទនីរ័ត្ន ចិត្តដាច់គ្រប់គ្នា ។
បើតាមការឆ្លើយឆ្លងនៅក្នុងខមិនប្អូនស្រីរបស់ ហ៊ិន ច័ន្ទនីរ័ត្ន ដែលមានគណនីយឈ្មោះ Zeii Pov ម្តាយរបស់ ហ៊ិន ច័ន្ទនីរ័ត្ន បានសម្រក់ទឹកភ្នែកពីចម្ងាយពេលឃើញទិដ្ឋភាពពិធីមង្គលការតាមទូរស័ព្ទរបស់ ហ៊ិន ច័ន្ទនីរ័ត្ន ជាកូនស្រី។ជាមួយរូបភាពនេះត្រូវបានប្អូនស្រី ហ៊ិន ច័ន្ទនីរ័ត្ន សរសេរសារខ្លីថា«ហែលទឹកភ្នែកម្តាយខ្ញុំឱ្យរូច»។សារនេះក៏មានអ្នកចូលរួមខមិនជាច្រើនដោ យម្នាក់ៗបានលើកឡើងស្រដៀងៗគ្នាថា«Idolខ្ញុំចិត្តដាច់ណាស់ប្រហែលគាត់មានមូលហេតុគាត់ហើយបង»
«ថ្ងៃណាមួយគាត់ហ្នឹងស្ដាយក្រោយដែលគិតមកលើម្ដាយក្នុងផ្លូវខុសចឹងsis» «ខ្ញុំរង់ចាំមើលថាតើមានវត្តមានម្តាយបង្កើតអត់,ចុងក្រោយនៅតែអត់សរសើរidolណាស់ចិត្តដាច់ពេកហើយ,បើសិនពេលវេលាថយក្រោយបានបើខ្ញុំជាអ៊ុំស្រីខ្ញុំស្បថបើអោយកូនទៅគេទៀតទោះអ្នកនោះត្រូវជាអ្វីក៏ដោយ😢អាណិតអ៊ុំប្រុសអ៊ុំស្រីណាស់ឃើញគាត់ហើយហូរទឹកភ្នែក»ជាដើម ។ បើតាមការឆ្លើយឆ្លងខមិនជាមួយអ្នកលេងបណ្តាញសង្គម ប្អូនស្រី ហ៊ិន ច័ន្ទនីរ័ត្ន បានប្រាប់ថាអាណិតម្តាយខ្លាំងណាស់អង្គុយមើលទាំងទឹកភ្នែកនៅក្នុងថ្ងៃកូនស្រីរៀបការ។ មិនតែប៉ុណ្ណោះនាងថែមទាំងនិយាយថា បងស្រីខ្លួន ហ៊ិន ច័ន្ទនីរ័ត្ន មានហេតុផលមិនសមជាមួយម្តាយ ។
ទោះជាបែបនេះក្តីគ្រាន់តែជាការលើកឡើងតែម្ខាងរបស់ប្អូនស្រី ហ៊ិន ច័ន្ទនីរ័ត្ន តែប៉ុណ្ណោះ ។ សម្រាប់ការពិតបែបណានៅក្នុងរឿងនេះគ្មាននរណាដឹងច្បាស់ឡើយ ខណៈពេលនេះ ហ៊ិន ច័ន្ទនីរ័ត្ន ក៏មិនបានចេញមុខបកស្រាយចំពោះរឿងនេះឡើយ ៕