header ads

Sponsor

រហូតមកដល់ពេលនេះពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន សុខចិត្តនៅស្ងប់ស្ងាត់មិនចេញបកស្រាយបើទោះមានអ្នកគាំទ្រមួយចំនួនបង្ហាញការងឿងឆ្ងល់ក្រោយមិនឃើញវត្តមានអ្នកម្តាយនិងបងប្អូនបង្កើតរបស់នាងចូលរួមនៅក្នុងថ្ងៃជ័យ។

គួររំឮកថាពិធីមង្គលរបស់ពិធីការិនីធ្មេញច្រពើស ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមីលោក ឌី ពេជ្រ បានប្រព្រឹត្តទៅយ៉ាងរលូននិងអធិកអធមជាខ្លាំងដោយមានការចូលរួមពីសំណាក់សម្តេចហ៊ុន សែន រួមនិងអ្នកមានមុខមាត់ក៏ដូចជាអ្នកជំនួញនិងសិល្បករការិនីជាច្រើន។

ប៉ុន្តែក្នុងនោះគេមិនបានឃើញវត្តមានម្តាយបង្កើតក៏ដូចជាប្អូនៗរបស់ស្រីស្អាត នីរ័ត្ន មានវត្តមានឡើយ ។ បើតាមប្រភពជិតដិតជាមួយពិធីការិនីប្រចាំទូរទស្សន៍បាយ័នរូបនេះបានលើកឡើងថាមូលហេតុម្តាយបង្កើតនិងបងប្អូនរបស់ នីរ័ត្ន មិនមកដោយសារមិនមានការអញ្ជើញ ។

មិនមានការចម្លែកទេព្រោះកន្លងមកប្អូនស្រី ពៅរបស់ ហ៊ិន ច័ន្ទនីរ័ត្ន ធ្លាប់លើកឡើងកាលពីអំឡុងឆ្នាំ ២០២១ ថា បងស្រីរបស់នាង ហ៊ិន ច័ន្ទនីរ័ត្ន បានចាកចេញទៅរស់នៅជាមួយម្តាយឪពុកចិញ្ចឹមតាំងពីអាយុបីឆ្នាំដោយសារក្រុមគ្រួសារមានជីវភាពក្រីក្រ។ហ៊ិន ច័ន្ទនីរ័ត្ន មានបងប្អូនបង្កើត ០៥នាក់ដែល ក្នុងនោះមានប្រុសម្នាក់ ហើយ ហ៊ិន ច័ន្ទនីរ័ត្ន គឺជាកូនទី៣ ដែលមានជីវភាពគ្រួសារក្រីក្រ នៅខេត្ដតាកែវ។

ក្នុងនោះប្អូនស្រីរបស់ ហ៊ិន ច័ន្ទនីរ័ត្ន បានឱ្យដឹងទៀតថាមូលហេតុដែលម្តាយរបស់ខ្លួនឱ្យបងស្រីមករស់នៅជាមួយម្តាយឪពុកចិញ្ចឹម ដោយសារចង់ឱ្យកូនមានមុខមាត់និងបានរៀនសូត្រ ។ ប៉ុន្តែយ៉ាងណានេះគ្រាន់តែជាការលើកឡើងរបស់ប្អូនស្រី ហ៊ិន ច័ន្ទនីរ័ត្ន កាលពីអំឡុងឆ្នាំ ២០២១ តែសម្រាប់ ហ៊ិន ច័ន្ទនីរ័ត្ន មិនដែលទម្លាយរឿងរ៉ាវឯកជនេះជាសាធារណៈឡើយ ។

ទាំងនេះជាដើមចមដែលធ្វើឱ្យម្តាយបង្កើតនិងប្អូនៗ ហ៊ិន ច័ន្ទនីរ័ត្ន មិនមានវត្តមាននៅក្នុងថ្ងៃមង្គលរបស់នាងកាលពីថ្ងៃទី ២២កន្លងទៅ។ ទោះបីជាយ៉ាងណាក៏មានការលាន់មាត់សរសើរដល់សំណាងរបស់ ហ៊ិន ច័ន្ទនីរ័ត្ន ដែលមានវាសនាខ្ពសត្រដែតដូចសព្វថ្ងៃនេះ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post