header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយសុខៗស្រីស្អាត សេង សុខឃីម បានបង្ហោះសារយ៉ាងរំជួលចិត្តថានាងខំសម្តែងធ្វើជានារីរឹងមាំដើម្បីបំភ្លេចចោលក្រោយកូនជាទីស្រឡាញ់បានចាកចេញកាលពីថ្ងៃទី ១៨ កន្លងទៅនេះ។ការលើកឡើងរបស់អតីតគូស្នេហ៍ នាយចឺម រូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាអ្នកគាំទ្រមានការអាណិតអាសូរនិងផ្តល់កម្លាំងចិត្តឱ្យគ្រប់គ្នា ។ 

កាលពីយប់ថ្ងៃទី២៥ ម្សិលមិញនេះស្រីស្អាតសាច់ស សេង សុខឃីម បានបង្ហោះវីដេអូរូបទារកតូចម្នាក់ដែលមានដាក់អុកស៊ីសែនដោយភ្ជាប់នូវសំណេរដ៏សោកសៅថា «រឿងរ៉ាវគេPostពីខ្ញុំ គ្រួសារខ្ញុំបានឃ្លាបញ្ចប់តាំងពីថ្ងៃPostខ្ញុំពេលនេះលែងគិតពីអ្វីហើយកន្លងមកមិនបកស្រាយព្រោះខ្ញុំមានបញ្ហាផ្លូវចិត្តគាត់ស្លាប់នៅថ្ងៃ ១៨ ១២ ២០២៣ ខ្ញុំព្យាយាមដើរលេងបំភ្លេចគ្រប់យ៉ាងចោលតែហេតុអ្វីចេះតែមានបញ្ហារហូតចឹង ខ្ញុំពិតជាហត់នឿយនឹងសម្តែងធ្វើជានារីរឹងមាំណាស់

បើសិនអ្នកជាខ្ញុំអ្នកយល់ពីអារម្មណ៍បាត់បង់នឹងវាបែបណាកន្លងមកខ្ញុំមិនបង្ហាញព្រោះខ្ញុំមិនត្រូវការក្តីអាណិតស្រឡាញ់ពីអ្នកដោយសារបញ្ហាចឹងទេ តែខ្ញុំចង់ឱ្យគ្រប់គ្នាឃើញថាខ្ញុំជាមនុស្សស្រីដែលរឹងមាំម្តាយដែលរឹងមាំបានតែម្នាក់ឯង ខ្ញុំបានព្យាយាមមើលថែគាត់អស់លទ្ធភាពហើយពេលនេះខ្ញុំមិនស្តាយក្រោយទេមេត្តាកុំដាក់សម្ពាធឱ្យខ្ញុំទៀត Single mom»។

សាររបស់ សេង សុខឃីម ក៏ត្រូវបានហ្វេន ហ្វេន ជាច្រើនបានចូលរួមខមិនលើកទឹកចិត្តដល់រូបនាងជាបន្តបន្ទាប់ ។ ប៉ុន្តែក្រោយមក សេង សុខឃីម ក៏បានលុបចោលសារមួយនេះទៅ វិញ។បើតាមការលើកឡើងរបស់ សេង សុខឃីម គេសន្និដ្ឋានទារកតូចដែលបានចាកចេញទៅនេះជាកូនរបស់នាងព្រោះកន្លងមកនាងធ្លាប់បានបង្ហាញរូបភាពពពោះនៅក្នុងបណ្តាញ សង្គម រួមជាមួយនឹងបុរសរូបសង្ហាម្នាក់ដោយបានបញ្ជាក់ថា មានភាពច្បាស់លាស់ជាមួយ   គ្នា ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post