header ads

Sponsor

មានការចាប់អារម្មណ៍ឡើងវិញក្រោយថ្មីៗនេះមានការបង្ហាញវីដេអូមួយរបស់អ្នកនាង ស្រីអូន និង ស្វាមី ឈាង រ័ត្ន ។ ក្នុងនោះគេក៏បានឮអ្នកនាង ស្រីអូន រៀបរាប់ពីការធ្វើបាបរបស់ស្វាមីមកលើរូបខ្លួន តែយ៉ាងណាម្ចាស់ផេកនោះបានបញ្ជាក់ថានេះជាភស្តុតាងប្រមាណតែ ២០ភាគរយប៉ុណ្ណោះដែលខ្លួនបញ្ចេញនៅមានជាច្រើនថែមទៀត ។ 

ថ្មីៗនេះគេបានឃើញគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថាសំនៀងសម្រស់ធម្មជាតិ បានបញ្ចេញវីដេអូមួយប្រមាណជាងពីរនាទីដោយបានភ្ជាប់សំណេររៀបរាប់ថា«នេះរឺមូលហេតុដែរកូនគាត់មិននៅ? ពុទ្ធោអើយ ខ្ញំស្ដាប់ហើយទឹកភ្នែកហូរមិនដឹងខ្លួនអាណិតស្រីអូនណាស់ មិនដឹងថាគាត់ទ្រាំយូរប៉ុណ្ហើយណាទេបែកធ្លាយរឿងបងស្រីអូនស៊ុបប្រាយប្ដីពេលដឹងថាខ្លួនមានកូន តែត្រូវប្ដីជាន់ឈ្លីឧបករណ៍តេះទឹកនោម»។នៅក្នុងវីដេអូនោះគេក៏បានឮសំឡេ ងអ្នកនាង ស្រីអូន បាននិយាយថានាងខ្លាចមនុស្សប្រុសបើមនុស្សប្រុសចេះលួងលោមចេះថ្នាក់ថ្នមនិងយល់ចិត្តមិនអីទេ ពាក្យស្រឡាញ់និយាយគ្រប់តែទង្វើមិនដែលមាន។ ក្នុងនោះគេបានឮ សំឡេងស្វាមី ឈាង រ័ត្ន បាននិយាយថាអ្នកនាង ស្រីអូន មិនទទួលយកសម្មភាពរបស់លោកដែលសូម្បីតែលោកច្របាច់ជើងពេលមានបញ្ហារលូតកូន ក៏អ្នកនាងធាក់ចេញដែរ ។ 

អ្នកនាង ស្រីអូន បានបន្ថែមថាអ្នកនាងជាមនុស្សស្រឡាញ់កូន តែពេលមានកូនខំយកប្រដាប់តេស្តទឹកនោមទៅបង្ហាញប្តី តែត្រូវប្តីខាំហើយយកជាន់និងជើង។ អ្នកនាង ស្រីអូន បាននិយាយថាអ្នកនាងមានសតិសម្បជញ្ញៈគ្រប់យ៉ាងមានហេតុផល មិនមែនឆ្កួតៗនោះទេ ។អ្នកនាងថែមទាំងសួរថាប្តីល្អបានសាងអ្វីខ្លះមកលើអ្នកនាង ?បើតាមការលើកឡើងរបស់ម្ចាស់គណនីយវីដេអូនេះជាការសម្រុះសម្រួលរបស់អ្នកនាង ស្រីអូន និងស្វាមីនាពេលកន្លងមក ហើយក៏ជាមូលហេតុដែលអ្នកនាង ស្រីអូន សម្រេចចិត្តលែងលះស្វាមី គ្រាន់តែមិនទាន់ដាច់ស្រេចត្រូវស្វាមីចាកចេញ ។ គណនីយនោះបានបញ្ជាក់ទៀតថានេះគ្រាន់តែជាភស្តុតាងប្រមាណ ២០ភាគរយប៉ុណ្ណោះនៅមានច្រើនទៀតដែលអ្នកនាង ស្រីអូន ត្រូរស្វាមីធ្វើបាប តែអ្នកនាងបានលាក់ទុករហូត ។ 

ម្ចាស់គណនីយហ្វេសប៊ុកសំនៀងសម្រស់ធម្មជាតិ បានបន្ថែមថាមូលហេតុដែលខ្លួនបង្ហោះភស្តុតាងទាំងនេះគឺដើម្បីរកយុត្តិធម៌ឱ្យ អ្នកនាង ស្រីអូន ព្រោះមកដល់សព្វថ្ងៃអ្នកនាងនៅតែទទួលបាន ពាក្យជេរប្រមាថតិះដៀលពីសំណាក់មហាជនជាច្រើន៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post