header ads

Sponsor

 លោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងសំណេរមួយ ដោយភ្ជាប់ជាមួយតារាចំណាត់ថ្នាក់វិស័យទេសចរណ៍ «អញ្ជើញគ្រូបារមី និងទេវតារុកដីបក់ផ្លិត អន្ទងចិត្តប្រជាជនទូទាំងពិភពលោកឱ្យមកទេសចរណ៍កម្ពុជា បើមិនបានជាប់លេខ១ដូចថៃ សូមត្រឹមលេខ២០បាតតារាង» បើទោះបីជាសំណេរមិនបានបញ្ជាក់ព្រះអង្គ ចន្ទមុន្នី ប៉ុន្តែក្នុងនោះត្រូវបានឧត្តមសេនីយ៍ឯក ហ៊ុន ជា លើកឡើងថាជាការតាមផ្ចាញ់ផ្ចាលព្រះអង្គចន្ទមុន្នី តែយ៉ាងណាសារនេះត្រូវបានលុបចោលភ្លាមៗផងដែរក្រោយប្រតិកម្មនេះ។

នៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៣នេះឯកឧត្តម ហ៊ុន ជា បានបញ្ជាក់ឱ្យដឹងថា «ចាប់​តាំង​ពី​មាន​វត្តមាន​ព្រះអង្គ​ ចន្ទមុន្នី​ មក​ ប្រជាពលរដ្ឋ​ដែល​កាន់​សាសនា​ព្រះពុទ្ធ​ បានគាំទ្រ​ព្រះអង្គ​ភ្លូកទឹកភ្លូកដី​ ។  ការ​គាំទ្រ​ព្រះអង្គ​ភ្លូកទឹកភ្លូកដី​បែបនេះ​ធ្វើ​អោយវត្តមានមាបានកេីតមានឡេីងជាហូរហែរ​ ។  តែ​មាទាំងនោះ​ មិនមែន​ជា​មន្ត្រី​រាជការ​ទេ​ ភាគច្រើន​ក្រុម​ច្រណែន​ព្រះអង្គ​ ។  តែ​ឥលូវ​នេះ​សូមតែ​លោក​ អ៉ី​ សុខឡេង​ អភិបាល​រង​ខេត្ត​ ព្រះ​សីហនុ​ ក៏តាម​ផ្ចាញ់ផ្ចាល​ព្រះអង្គ​ដែរ​ ។

 តេី​ព្រះអង្គ​ចន្ទមុន្នី​ខុស​អី​ ?  ព្រះអង្គ​មិនដែល​ អួតអាង​ថា​ព្រះ​អង្គមាន​បុណ្យ​បារមី​អីទេ​ ព្រះអង្គ​ផ្ដល់​តែ​ពុទ្ធ​ឱវាទ​តាម​ផ្លូវ​ព្រះ​ពុទ្ធសាសនា​ជូនដល់​ ពុទ្ធបរិស័ទ​តែប៉ុណ្ណោះ​ ។  ការកាន់​ផ្លិត​ជា​និស្ស័យ​របស់​ព្រះអង្គ​ ហេីយ​ផ្លិត​នេះ​គ្មាន​បារមី​អីទេ​ ហេតុ​អ្វី​ក្នុង​នាម​លោក​ជា​អភិបាល​រងខេត្ត​មួយរូប​បែជា​មក​ផ្ចាញ់ផ្ចាល​រឿង​ព្រះអង្គ​ទៅវិញ​ ?  

រឿង​ភ្ញៀវ​ទេសចរណ៍​មកលេង​តិច​ ឬ​ មកលេងច្រេីន​ អាស្រ័យ​ទៅលេី​ស្ថានភាព​សេដ្ឋកិច្ច​សាកល​ មិនមែន​សម្រាប់​កម្ពុជា​ដោយឡែក​ទេ​ ។  ចង់​បាន​ភ្ញៀវទេសចរ​បរទេស​មកលេងច្រេីន​ ក្នុង​នាម​លោក​ជា​អភិបាល​រងខេត្ត​ គួរតែសួរខ្លួនឯង​ ថាហេតុអ្វីបាន​គេមិនមកលេង​ ?  លោក​មាន​តួនាទី​ មាន​បុណ្យ​ស័ក្ដិ​ មាន​អំណាច​ ចាត់ចែង​កិច្ចការ​ទាំងនេះ​ មិនមែន​ ព្រះអង្គ​ចោទេ​ ។  បេីចង់​អោយ​ព្រះអង្គ​ទៅ​បក់ផ្លិត​ហៅភ្ញៀវ​ទេសចរណ៍​ ទាល់តែ​លោក​លាលែង​តួនាទី​ មុខតំណែង​ពី​អភិបាល​រងខេត្ត​ ហេីយ​ ប្រគល់​ តួនាទី​ដឹក​នាំ​អោយមកព្រះអង្គម្ដងទៅ​ ?  

រាស្ត្រ​និយាយ​លេីសខ្វះតិចតួច​មិនជា​បញ្ហា​ តែ​លោក​ជា​មន្ត្រី​ មុននឹង​និយាយ​ សូមគិតគូរ​ពីលទ្ធផលជះត្រលប់មកវិញផង​ ។  ការងារ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​មិនមែន​ការងារ​ព្រះសង្ឃ​ទេ​ តែ​ជាការងារ​របស់​អស់​លោក​ជាមន្ត្រី​រាជការ​ »៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post