header ads

Sponsor

នៅមិនសុខអតីតតារាសម្តែង ថាច់ ម៉ារី បានត្រូវបានប្អូនស្រីបង្កើតរបស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ចំអកឱ្យថាមុខមាត់ស្អាតតែចរិកសូន្យក្រោយអតីតតារាសម្តែងរូបនេះបានលូកមាត់នៅក្នុងរឿងរ៉ាវរបស់ ហ៊ិន ច័ន្ទនីរ័ត្ន ដែលកំពុងល្បីនាពេលថ្មីៗនេះ ។

គេចាំបានថាក្រោយពីបងស្រីរៀបការដោយមិនមានវត្តមានម្តាយបង្កើតចូលរួមនោះប្អូនស្រីរបស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន បានលើកឡើងថា«ហែលទឹកភ្នែកម្តាយខ្ញុំឱ្យរូច»នឹងបាននិយាយថាម្តាយរបស់នាងយំក្រោយឃើញបងស្រីរៀបការតាមរយៈបណ្តាញសង្គម ។

ក្នុងចំណោមអ្នកចូលបញ្ចេញមតិចំពោះរឿងមួយនេះគេក៏បានឃើញស្រីស្អាត ថាច់ ម៉ារី ដែលជាអតីតតារាសម្តែងម្នាក់បានចេញមុខលូកមាត់នៅក្នុងរឿងមួយនេះព្រមទាំងបង្ហោះសារថា «ម្តាយបង្កើត បង្កើតយើងមកគាត់មានគុណណាស់why the សុខៗ យើងកើតមក ?គេធ្វើអីបានចេញយើងមក បឿកមែន ? ហើយយើង សុខៗ ជ្រើសមកចាប់កំនើតបានទៀតពេលគេបឿកនឹងរួចអឹង ង៉ាមកគេ ម៉ែយើងជ្រើសរើសអោយទៅគេ មានន័យថាគាត់លែងចង់អោយយើងធំមួយគាត់ដើម្បីដឹងគុណគាត់ហើយ ស្មើរនឹងបោះចោល។រួចឥឡូវគេធំហើយ គេកសាងជិវីតគេហើយ គេបង្កើតក្រុមគ្រួសារគេហើយអត់អបអរគេមីខ្ពៅហើយម៉ាក់មីងមកអោយគេហែលស្អី ? យំម៉ោ យំអោយបានពិនអាងទឹកមក ចាំម៉ាក់រី អោយបងរត្ន័ទៅហក់លោត ដូច water park យើស មីខ្ពៅ ញេញណាស់ងែង»។

ទ្រាំមិនបានក្រោយឃើញអ្នកដទៃលូកមាត់នៅក្នុងរឿងរ៉ាវគ្រួសាររបស់ខ្លួនដូចនេះប្អូនស្រីរបស់ ហ៊ិន ច័ន្ទនីរត័្ន បានតបមកស្រីស្អាត ថាច់ ម៉ារី វិញថា «មុខមាត់ស្អាតតែចរឹក0ម៉ង មានដៃសំរាប់សរសេតែគ្មានខួរគិត មិចម៉ែឪyouឯងណឹងនៅសុខៗចេញyouឯង?គេសាម៉ីខ្លួនដូចមិនបានរៀបរាប់វែងឆ្ងាយទេ តែខំស៊ែរសរសេផុសដូចដឹងច្បាស់មេស? អ្នកឯងណឹងម៉ែឪគេមែន បានដូចដឹងណាស់ចឹង អ្នកខ្លះស៊ែរសរសេសុទ្ធតែម៉ែឪបង្កើតគ្មានប្រយោជន័ទេ តែនៅរស់រាល់ថ្ងែណឹងកើតចេញពីណា សត្វ រឺ មនុស្ស»។

ដ្បិតមានវែកញែកជាច្រើនដែលមានទាំងវិជ្ជមាន និងអវិជ្ជមានក្តី តែស្រីស្អាត ហ៊ិន ច័ន្ទនីរ័ត្ន មិនបានចេញមុខប្រតិកម្មឬវែកញែកចំពោះរឿងនេះឡើយ។ គួរបញ្ជាក់ថា ថាច់ ម៉ារី ជាតារាសម្តែង និងចម្រៀង ដែលនាងត្រូវបានគេចាប់អារម្ម ណ៍ក្រោយសម្តែងនៅក្នុងMVបទ «បុណ្យភូមិ» តែប៉ុន្មានឆ្នាំចុងក្រោយនេះនាងបានបញ្ចប់អា ជីពសិល្បៈដោយងាកទៅចិញ្ចឹមនិងថែរក្សាសត្វសុនកនៅតំបន់មួយក្នុងខេត្តកំពត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post