header ads

Sponsor

ថ្មីៗនេះគេចាប់អារម្មណ៍ឃើញតារាពហុជំនាញ ខាត់ សុឃីម តែងចែករំលែករឿងរ៉ាវមួយចំនួនដល់អ្នកគាំទ្រនៅក្នុងបណ្តាញសង្គមរបស់ខ្លួន យ៉ាងណាមិញតារាជើងចាស់រូបនេះបានអរគុណដល់បារមីស្វាមីដែលបានជួយកាន់ដៃនាងនិងក្រុមគ្រួសារឱ្យរួចផុតពីបំណុលជាច្រើន ។

គេចាំបានថាមួយរយៈមុនតារាចម្រៀង ខាត់ សុឃីម បានធ្លាក់ខ្លួនទៅក្នុងការជំពាក់បំណុលដែលត្រូវគេដឹងថា៦០ម៉ឺនដុល្លារ  តែគួរឱ្យសរសើរតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ខាត់ សុឃីម និងស្វាមីលោក អ៊ិន សុបញ្ញា បានរើខ្លួនពីបំណុលជាច្រើននេះ ហើយថែមទាំងរស់នៅក្នុងជីវភាពធូរធារនិងមានមុខរបរបន្ទាប់បន្សំនៅក្នុងដៃជាបន្តបន្ទាប់ក្រៅពីអាជីពសិល្បៈ ។

ស្របជាមួយគ្នានេះកូនស្រីច្បងនៅក្នុងគ្រួសារត្រកូល ខាត់ រូបនេះបានបង្ហោះសារយ៉ាងចាក់ដោតដែលមានអត្ថន័យថា « ជីវិតនេះរួចផុតពីបំណុលគឺដោយសារ ការប្រឹងប្រែងរកស៊ីទាំងយប់ថ្ងៃមិនខ្លាចស្លាប់រស់ដើម្បីសងគេមិនមែនព្រោះតែបារមីណាមកជួយទេអរគុណបារមីប្តីខ្ញុំដែលព្រមដើរកាន់ដៃប្រពន្ធដើម្បីគ្រួសារយើង»។

ជាមួយសម្តីបែបកំប្លែង របស់តារាពហុជំនាញ ខាត់ សុឃីម ក៏ត្រូវបានហ្វេន ហ្វេន ជាច្រើនបានបង្ហាញការពេញចិត្តដោយគាំទ្រចំពោះការលើកឡើងរបស់អ្នកនាង​គ្រប់ៗគ្នា។ ជាមួយគ្នានោះក៏មានអ្នកខ្លះបានសរសើរដល់ ខាត់​ សុឃីម និងស្វាមីដែលបានតស៊ូប្រឹងប្រែងរួមគ្នារហូតរើខ្លួនរួចពីបំណុលជាច្រើនក្នុងរយៈពេលខ្លីប៉ុណ្ណោះ ។ សម្រាប់សព្វថ្ងៃ ខាត់ សុឃីម កំពុងរស់នៅក្នុងជីវភាពធូរធារគួរសមដោយពេលខ្លះនាងនិងស្វាមីក្មេងរួមទាំងកូនៗបានជះលុយទៅកម្សាន្តនៅសហរដ្ឋអាមេរិកយ៉ាងរីករាយទៀតផង៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post