header ads

Sponsor

បើទោះធ្លាប់បញ្ជាក់ចំៗថានឹងអហោសកម្មឱ្យស្វាមី ឈាង រ័ត្ន ក៏ពិតមែន តែពេលនេះមនុស្សជំនិតរបស់អ្នកនាង ស្រីអូន ចាប់ផ្តើមទម្លាយភស្តុតាងជាបន្តបន្ទាប់របស់ស្វាមី ស្រីអូន ពីមូលហេតុនៃការជំពាក់បំណុលជាច្រើនរបស់ ឈាង រ័ត្ន។ មិនតែប៉ុណ្ណោះ ស្រីមូល ថែមទាំងបានបញ្ជាក់ថា ស្រីអូន មិនខ្លាំងមិនពូកែស្វាមី ក៏មិនមានងារជាឧកញ៉ា និងជាម្ចាស់បុរីបុស្បាដែរ។

ដើម្បីបញ្ជាក់ចម្ងល់មហាជន ស្រីមូល ដែលត្រូវគេស្គាល់ថាជាមនុស្សជំនិតរបស់អ្នកនាង ស្រីអូន បាននិយាយថាមូលហេតុដែលខ្លួនដឹងរឿងច្បាស់ហើយចេញមុខការពារអ្នកនាង ស្រីអូននិងមានភស្តុតាងបែបនេះដោយសារខ្លួនជាប្អូនស្រីជីដូនរបស់ ស្រីអូន ។ ស្រីមូល បានរៀប រាប់យ៉ាងវែងអន្លាយថា «មោះ….អ្នកអត់ទាន់បានដឹងច្បាស់ថាខ្ញុំត្រូវជាអ្វីនឹងបងស្រីអូន ហេតុផលអីខ្លះបានខំចេញមុខការពារ គាត់ខ្លាំងមេស ចឹងសូមប្រាប់ប្រវត្តបែប ខ្លីៗ……ខ្ញុំជាប្អូនជីដូនមួយគាត់បង្កើត ម៉ាក់របស់បងស្រីអូន គាត់គឺជា បងស្រីបង្កើតរបស់ប៉ាខ្ញុំ បងស្រីអូន គាត់មើលខ្ញុំតាំងពីខ្ញុំនៅតូច រហូតមកដល់ខ្ញុំធំ គាត់មាន មហាគុណធំខ្លាំងណាស់ជាមួយខ្ញុំ គាត់បានជួយដល់ជីវិតខ្ញុំជាច្រើន អាចនិយាយបានថាគាត់ជាអ្នកផ្ដល់កំណើតថ្មីដល់ខ្ញុំទើបខ្ញុំហៅគាត់ថាម៉ែនៅពេលដែរគាត់ចាប់ផ្ដើមទាក់ ទង បងថ្លៃ របស់ខ្ញុំលោក ឈាង រ័ត្ន រហូតមកដល់ពេលដែរពួកគាត់រៀបការជាមួយគ្នា នឹង ចាប់ផ្ដើម ចាប់ដៃគ្នា រកស៊ីសាងក្រុមហ៊ុនតាំងពីជួលបន្ទប់ជួលតូចមួយរហូតមកដល់អាចបើកក្រុមហ៊ុនបានធំដែរបងប្អូនមហាជនទទួលស្គាល់គ្រប់គ្នា។

មកដល់សព្វថ្ងៃរយះពេលជិត 8 ឆ្នាំនេះ ខ្ញុំនៅជាមួយគាត់រហូតចឹងរឿងអីក៏ខ្ញុំដឹងខ្ញុំស្គាល់ ចរឹកពិត ដ៏អាក្រក់ ដ៏ អត្មានិយម របស់ លោក ឈាង រ័ត្នច្បាស់ថាបានធ្វើបាប ប្រពន្ធអីខ្លះ ហើយក្រុមហ៊ុនទាំងអស់បើបងស្រីអូនមិនខ្លាំងមិនពូកែមិនខំប្រឹង គឺ លោក ឈាង រ័ត្ន ក៏គ្មានថ្ងៃ បានឡើងងារជា ឧកញ៉ានឹងមានឈ្មោះ ក្លាយទៅជា ម្ចាស់ បុរីបុស្បាដែរ ព្រោះ មនុស្សស្រីម្នាក់ដែរ ស្រលាញ់ប្ដីខ្លាំងប្ដីចង់បានអីខំប្រឹងរកមកបំពេញបំណងប្ដីគ្រប់យ៉ាងតែមើលទង្វើដ៏ឃោឃៅ សាហាវ ថោកទាបដែរប្ដីបានធ្វើដាក់គាត់វិញ បំផ្លាញលុយ អស់រាប់លាន ដុល្លា ធ្វើបាបទាំងផ្លូវកាយ ផ្លូវចិត្តបន្សល់បំណុលទុកអោយដោះរាប់លានដុល្លាទៀតនឹងនៅមាន រឿងអាក្រក់ៗ ជាច្រើនទៀតដែរនិយាយមិនទាន់អស់ ! 

ចឹងហេតុផលទាំងអស់នេះវាល្មមអាចខ្ញុំចេញមុខការពាររកយុត្តិធម៌អោយគាត់បាននៅ? ព្រោះ បងស្រីអូន គាត់គឺជាជនរងគ្រោះពិតប្រាដកកន្លងមកគាត់ទ្រាំពិបាកវេទនាគាត់ឈឺចាប់ឆ្អែតអស់ហើយ ហើយខ្ញុំសូមស្បថដាក់ជីវិតខ្លួនឯងរឺអ្វីដែរខ្ញុំនិយាយទៅការពារបងស្រីអូនទៅបងប្អូនមហាជនគិតថាជារឿងមិនពិតនិយាយចោទមនុស្សដែរស្លាប់ហើយមិនអាចបកស្រាយបាន និយាយកាន់ជើងតែបងប្អូនខ្លួនឯងបងប្អូនមហាជនទាំងអស់ចង់ដាក់ទំនាយបណ្ដាសារខ្ញុំយ៉ាងមិចក៏បាន តែក៏សូមបញ្ជាក់មិនមែននិយាយតែមាត់គ្រប់យ៉ាងមានភស្តុតាងត្រឹមត្រូវទាំងអស់ ខ្ញុំនឹងបើកបង្ហាញម្ដងតិចៗព្រោះយុត្តិធម៌ត្រូវតែមានសំរាប់បងស្រីអូនហើយខ្ញុំនឹងធ្វើគ្រប់យ៉ាង ដើម្បីរកយុត្តិធម៌ជូនគាត់វិញ »។
មូលហេតុសំខាន់ដែលធ្វើឱ្យឧកញ៉ា ឈាង រ័ត្ន ជំពាក់បំណុលជាង ២០លានដុល្លារបែបនេះដោយសារលោកលេងភាគហ៊ុន។ ទាំងនេះជាការលើកឡើងច្បាស់ៗរបស់ ស្រីមូល ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post