header ads

Sponsor

ក្រោយប្អូនស្រីជីដូនមួយ ស្រីអូន បានចេញមុខទម្លាយរឿងរ៉ាវមួយចំនួនរបស់ឧកញ៉ា ឈាង រ័ត្ន ដើម្បីទាមទាររកយុត្តធម៌ឱ្យ ស្រីអូន នោះ។ ពេលនេះប្អូនថ្លៃរបស់អ្នកនាង ស្រីអូន ដែលមានឈ្មោះថា នីសា បានចេញមុខបង្ហោះសារយ៉ាងចាក់ដោតថា «បើបុរសម្នាក់នេះពិតជាមិនល្អមែន ផុសបង្ហាញទៅតែសូមផុសឱ្យមានដើមនឹងចុងកុំផុសកាត់ៗអីឱ្យអ្នកគ្រប់គ្នាដឹងពីហេតុនឹងផលផង...»។

គិតមកដល់ពេលនេះលោក ឈាង រ័ត្ន បានចាកចេញប្រមាណជាងពីរខែហើយ តែរឿងរ៉ាវរបស់លោក និង ស្រីអូន ជាភរិយាហាក់មិនបានស្ងាត់ពីបណ្តាញសង្គមទេ ។យ៉ាងណាមិញថ្មីៗនេះ ស្រីមូល ដែលជាសាច់ញាតិ ស្រីអូន បានចេញមុខបង្ហាញភស្តុតាងមួយចំនួនដោយ ថានិយាយថាឧកញ៉ា ឈាង រ័ត្ន បានជំពាក់ប្រាក់ដល់ទៅជាង ២១លានដុល្លារដោយសារលេ ងភាគហ៊ុនហើយលោកសម្លាប់ខ្លួនដោយសារចង់គេចពីបំណុល មិនមែនដោយសារស្រឡាញ់ភរិយាទេ ។ បើតាមការលើកឡើងរបស់ ស្រីមូល ថាទាំងនេះគ្រាន់តែជាការបង្ហាញតែមួយជ្រុងតូចតែប៉ុណ្ណោះនៅមានរឿងជាច្រើនទៀត ។

ជាមួយគ្នានេះដែរគេក៏បានឃើញប្អូនថ្លៃរបស់អ្នកនាង ស្រីអូន ដែលត្រូវគេស្គាល់ថាជាភរិយារបស់លោក​ ឈាង ណារីន បានបង្ហោះរូបភាពរបស់លោក ឈាង រ័ត្ន កាលនៅមានជីវិតមួយសន្លឹកដោយភ្ជាប់ជាមួយសារដែលមានអត្ថន័យយ៉ាងចាក់ដោតថា«បើបុរសម្នាក់នេះពិតជាមិនល្អមែន ផុសបង្ហាញទៅ ព្រោះទោះអ្នកផុសក៏គាត់លេងឃើញលេងដឹងលេងលឺសូម្បីតែគាត់និយាយក៏លែងបាន ព្រោះគាត់បានស្លាប់ហើយ តែសូមផុសអោយមានដើមនឹងចុង កុំផុសកាត់ៗអី អោយអ្នកគ្រប់គ្នាដឹងពីហេតុនឹងផលផង រឿងប្ដីប្រពន្ធគេ តែអ្នកមានសំលេងមានអ្វីដែរត្រៀមនឹងផុសគ្រប់យ៉ាង មួយរយះមុនអ្នកនៅកន្លែងណា ដល់ឥឡូវ មិចបានអ្នកដឹងរឿងគ្រប់យ៉ាងច្បាស់ម្លេះ?

បើអ្នកដឹងច្បាស់ក៏ច្បាស់ចុះ ខ្ញុំមិននិយាយរកឈ្នះជាមួយនឹងអ្នកទេ តែសូមផុសអោយអស់ កុំកាត់តវីដេអូ ផុសអីអោយមានដើមហេតុនឹងចុងហេតុ បានដឹងសាច់រឿងច្បាស់ មនុស្សមានចំណុចល្អនឹងចំណុចអាក្រក់ដូចៗគ្នា ខ្ញុំមិនជឿរថាបងរត្ន័គ្មានចំណុចល្អសូម្បីតែ1%ទេទៅ ចឹងបើផុស ផុសអោយអស់ ចំណុចល្អស្អីគេខ្លះ ចំណុចអាក្រក់ស្អីគេខ្លះ ផុសទៅ មិនបិទសិទ្ធិរឺការពារកិត្តិយសទុកមុខមាត់អោយសពទុករស់នៅក្នុងសង្គុមទៀតទេ សពស្លាប់ហើយ ហើយរឿងក្រុមគ្រួសារនៃសព គាត់នៅតែនឹកស្រណោះ ព្រោះអីជាគ្រួសារជាសាច់ជាឈាមនឹងគ្នា គេអ្នកខ្លះមានកូនធ្វើជាចោរ ពេលបាត់បង់ក្រុមគ្រួសារនឹកយំស្ដាយ ទាំងដែលមនុស្សគ្រប់គ្នានិយាយថា វាងាប់ចឹងសមមុខវាហើយ តែសម្រាប់ក្រុមគ្រួសារចោរម្នាក់នោះ មិនខ្វល់ ពួកគាត់នៅតែសម្រក់ទឹកភ្នែក ព្រោះតែពាក្យថាក្រុមគ្រួសារ ជាសាច់ឈាមនឹងគ្នា»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post