header ads

Sponsor

វិលក្បុងអ្នកគាំទ្រអស់ហើយកាលពីប៉ុន្មានថ្ងៃមុនអ្នកលក់អនឡាញ Love Riya បានប្រកាសក្តែងៗថានឹងលែងលះស្វាមីលោក ហេង គីមហៀង ព្រោះមិនមែនជាលើកដំបូងទេច្រើនដងមកហើយដែលស្វាមីអ្នកនាងសាងកំហុសដដែលៗមកលើអ្នកនាងបែបនេះ ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះអ្នកលក់អនឡាញរូបនេះបែរជាចេញមុខបញ្ជាក់ថានាងនិងស្វាមីលោក ហេង គីមហៀង មិនទាន់លែងលះគ្នាទេ ។

គេចាំបានថាកាលពីប៉ុន្មានថ្ងៃមុនអ្នកជំនួញអនឡាញ Love Riya បានឡាយវីដេអូថាខ្លួនលែងទុកឱកាសឱ្យស្វាមីហើយព្រោះមិនមែនឈ្លោះគ្នាលើកដំបូងហើយសុំប្តីលែងនោះទេ ។ ទោះអ្នកជំនួញលក់ឡេល្បីឈ្មោះ Love Riya និយាយថាគ្មានមនុស្សស្រីណាចង់មានឈ្មោះ មានប្តីច្រើនទេ តែមួយម្តងជាពីរដង ស្វាមីនៅតែមិនកែសាងកំហុសដដែលៗជាបន្តបន្ទាប់ពោលលោកមិនបោះកែវស្រាចោល ។

ប៉ុន្តែអ្នកនាងទទួលស្គាល់ថា ស្វាមីជាបុរសល្អស្លូតបូតមិនចង់បានទ្រព្យខ្លួន។ កាលណោះគេថែមទាំងបានឃើញកូនចៅរបស់ Love Riya ដែលរួមមានទាំងតារាកំប្លែង ខ្ញុង ផងនោះបានលុតជង្គង់ផងយំផងសុំឱ្យអ្នកនាងទុកឱកាសឱ្យស្វាមីម្តងទៀត តែ Love Riya មិនព្រម ។ បើក្រឡេកមើលគណនីយរបស់លោក ហេង គឹមហៀង ជាស្វាមី Love Riya ឯណេះវិញ បានបង្ហោះសារថា «🫣អរគុណ2023 1/ថ្ងៃខួបខ្ញុំ(ឈ្លោះគ្នា)   2/ថ្ងៃខួបអាពាពិពាហ៍(ឈ្លោះគ្នា) 3/ថ្ងៃគ្រីសស្ម័គ្រ(ឈ្លោះគ្នា) » ប្រើជីវិតឱ្យមានន័យតាមអ្វីដែលខ្លួនមាន។

ប្រកាសចែកផ្លូវគ្នាមិនទាន់បានប៉ុន្មានថ្ងៃផងស្រាប់តែថ្មីៗនេះ Love Riya បែរជានិយាយថានាង និងស្វាមីមិនទាន់លែងលះគ្នាទេ ហើយរាល់ថ្ងៃម្តាយក្មេកនិងប្អូនថ្លៃក៏កំពុងរស់នៅជាមួយនាងនៅក្នុងផ្ទះរួមគ្នាដែរ។ មិនតែប៉ុណ្ណោះ Love Riya បាននិយាយពេញៗមាត់ថានាងពិតជាស្រឡាញ់ម្តាយក្មេក និងប្អូនថ្លៃខ្លាំងណាស់ ។ គេមិនទាន់ដឹងថាមួយឈុតធំរបស់អ្នកលក់អនឡាញរូបនេះកាលពីប៉ុន្មានថ្ងៃមុនជារឿងពិតឬបែបណាទេ តែក៏មានអ្នកខ្លះត្រេកអរក្រោយឃើញ  Love Riya និង ស្វាមីមិនទាន់លែងគ្នាបែបនេះហើយក៏ជាឱកាសល្អដែលធ្វើឱ្យអ្នកទាំងពីរត្រូវរ៉ូវគ្នាជាថ្មីព្រោះពួកគេក៏មានកូនមួយជាចំណងដៃរួមគ្នាហើយដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post