header ads

Sponsor

មានការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈក៏ដូចជាអ្នកគាំទ្រជាច្រើនក្រោ យបានដឹងដំណឹងថាតារាសម្តែង អេង វ៉ាណង បានបញ្ចប់ការព្យាបាលជំងឺមហារីកដំណាក់កាលទីបីបានជោគជ័យ ។ មិនតែប៉ុណ្ណោះពេលនេះ អេង វ៉ាណង ក៏កំពុងថតរឿងភាគថ្មីឱ្យស្ថានីយទូរទស្សន៍ហង្សមាសផងដែរ។

ក្រោយបញ្ចប់ការព្យាបាលជំងឺមហារីកសុដនបានដោយជោគជ័យនឹងទទួលបានលទ្ធផលល្អនោះ តារាសម្តែង អេង វ៉ាណង បានវិលចូលសិល្បៈវិញដើម្បីរកប្រាក់ចិញ្ចឹមកូនៗទាំងបីក៏ដូចជាម្តាយដែលមានវ័យចាស់ ។ ជាមួយនឹងអារម្មណ៍រីករាយ តារាសម្តែងរូបនេះបានបង្ហោះសាររៀបរាប់ថា

« ថ្ងៃនេះនាងខ្ញុំមកថតរឿងភាគថ្មីដែលនិងដាក់បញ្ចាំងនៅPNN TV ឆាប់ៗនេះ ឆ្លៀតក្នុងឱកាសនេះដែរនាងខ្ញុំសូមអគុណដល់ពុកម៉ែបងប្អូន លោកតា លោកយាយ មិត្តភ័ក្ត ទាំងអស់ដែរបានលើកទឹកចិត្ត និងបានជួយនាងខ្ញុំកន្លងមក ហើយឥឡូវនេះ ការព្យាបាលក៏បានបញ្ចប់ដែរ ហើយពេលនេះខ្ញុំទទួលថតបានធម្មតាវិញហើយ សូមជួយគាំទ្រនិងផ្តល់កម្លាំងចិត្តបន្តទៀត ដើម្បីអោយនាងខ្ញុំមានកម្លាំងចិត្តតស៊ូទៅមុខទៀត»។

គេចាំបានថា អេង វ៉ាណង ធ្លាប់ជាអតីតកញ្ញាឯកសាប៊ូលុច្ស និងជាអតីតតារាសម្តែង ដែល​ពេញ​និយម​សម្រាប់​រឿងភាគទូរទស្សន៍។ ប៉ុន្តែមួយរយៈមុន អេង វ៉ាណង បានបាត់មុខពីការងារនេះដើម្បីតស៊ូប្រយុទ្ធប្រឆាំងនិងជំងឺដ៏កាចសាហាវមហារីកសុដនដំណាក់កាលទីបី អស់រយៈពេលជាច្រើនខែ។ កន្លងមកតារាសម្តែងរូបនេះក៏បានលក់ទ្រព្យសម្បត្តិអស់ពីខ្លួន ដើម្បីព្យាបាលជំងឺមួយនេះដែលត្រូវចំណាយឱ្យប្រាក់រាប់ម៉ឺនដុល្លារក្នុងការចាក់គីមីនៅប្រទេសជិតខាង តែ ក៏ជាសំណាងល្អ នាងក៏ទទួលបានការជួយពីសំណាក់សប្បុរជននានាជាច្រើនដែលមានទាំងអ្នកសិល្បៈនិងក្រៅសិល្បៈផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post