ដ្បិតកំពុងមមាញឹកក្នុងការកើបប្រាក់នារដូវចុងឆ្នាំស្ទើរមិនមានពេលសម្រាកក្តី តែគេសង្កេតឃើញតារាចម្រៀង យឿន សូត្រអនុស្សាវរីយ៍ តែងបង្ហោះសារសេធៗត្អូញថា ធ្វើល្អគ្មានអ្នកឃើញ។ មិនតែប៉ុណ្ណោះលោកបានប្រាប់ទៅម្តាយថាលោកហត់ខ្លាំងណាស់ ។
ក្រោយពីពើបប្រទះរឿងអាស្រូវស្នេហាមួយរយៈពេលនេះតារាចម្រៀង យឿន សូត្រអនុស្សាវរីយ៍ ចាបផ្តើមមានទឹកមាត់លេបវិញក្រោយលោកបានបង្ហាញវត្តមាននៅក្នុងផលិតកម្មសានដេជាថ្មី ។ មិនតែប៉ុណ្ណោះពេលនេះម្ចាស់បទ«ស្រមោច» រួបនេះក៏កំពុងមមាញឹកនៅក្នុងការកើបប្រាក់នៅតាមបណ្តារការប្រគំតន្ត្រីនានាជាបន្តបន្ទាប់ ។
ប៉ុន្តែគេសង្កេតឃើញតារាចម្រៀងរូបនេះតែងបង្ហោះសារមិនសប្បាយចិត្តជាច្រើនដែលធ្វើឱ្យអ្នកគាំទ្ររបស់លោកមានការចាប់អារម្មណ៍ជាខ្លាំង ។ ជាក់ស្តែងថ្មីៗនេះ យឿន សូត្រអនុស្សាវរីយ៍ បានបង្ហោះសារដែលមានអត្ថន័យថា«ធ្វើល្អគ្មានអ្នកណាឃើញទេ»«ត្រូវហើយអ្នកនៅមួយវាពិបាកណាស់ចឹងខ្ញុំមិនចង់អោយអ្នកណាមកពិបាកជាមួយខ្ញុំទៀតទេអរគុណណាស់ដែលអោយខ្ញុំឮពាក្យនិងចេញមកខ្ញុំឆ្អែតហើយ ហើយក៏ខ្ញុំហត់គ្រប់យ៉ាងទៅខ្ញុំមិនល្អគ្រប់គ្រាន់ទេខំធ្វើល្អហើយ អស់ពីខ្លួនហើយ ម៉ែអើយកូនខំអស់ហើយម៉ែតែគេមើលមិនឃើញពីអំពើលល្អកូនសោះម៉ែកូនហត់ហើយម៉ែ»។
ជុំវិញសារបង្ហាញពីការខូចចិត្តរបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះក៏ត្រូរបានអ្នកគាំទ្រជាច្រើនផ្តល់កម្លាំងចិត្តដល់រូបលោក។ខ្លះទៀតក៏បានសួរនាំពីបញ្ហាដែលលោកជួបប្រទះ តែយ៉ាងណាលោក យឿន សូត្រអនុស្សាវរីយ៍ មិនបានប្រាប់ដល់អ្នកគាំទ្រថាលោកកំពុងមានរឿងអ្វីមិនសប្បាយចិត្តនោះឡើយ ។ យឿន សូត្រអនុស្សាវរីយ៍ ក៏ជាតារាចម្រៀងប្រុសដែលមានសំឡេងល្អនឹងមានប្រជាប្រិយភាពម្នាក់ដែរនៅក្នុងផលិតម្មសាន់ដេ តែលោកបានធ្លាក់កូដមួយរយៈក្រោយជួបរឿងអាស្រូវស្នេហាជាមួយនារីដែលជាពលករធ្វើការនៅប្រទេសកូរ៉េនាពេលកន្លងមក ៕