header ads

Sponsor

បន្ទាប់ពីតារាចម្រៀង ពេជ្រ សោភា បានបញ្ជាក់ថាមានជនទីបីចូលមកជ្រៀតជ្រែកនៅក្នុងជីវិតគូដណ្តឹងរបស់ខ្លួនដោយនារីម្នាក់នោះជាអ្នកនៅក្បែរខ្លួនហើយឌឺសាហាវថែមទៀតផង ។ ហាក់មិនអស់ចិត្ត ហ្វេន ហ្វេន ក៏បានសួរទៅលោក ឆឹម សក្កដា ពីរឿងនេះ តែត្រូវលោកច្រានចោលដោយនិយាយថាសុំមិនបកស្រាយអ្វីទាំងអស់ ។

គួរបញ្ជាក់ថាកាលពីប៉ុន្មានថ្ងៃនេះតារាចម្រៀង ពេជ្រ សោភា បានឡាយវីដេអូនិយាយថាពួកយើងបែកគ្នាហើយដោយនាងបានបញ្ជាក់ថាមានអ្នកទីបីចូលទៅជ្រែតជ្រែកដែលនារីម្នាក់នោះក៏មិនមែនជាអ្នកនៅឆ្ងាយដែរ ។ មិនតែប៉ុណ្ណោះតារាចម្រៀងរូបនេះថែមទាំងព្រមានចង់បង្ហាញរូបនារីជាជនទីបីនោះជាសាធារណៈទៀតផង។

ប៉ុន្តែការលើកឡើងរបស់ ពេជ្រ សោភាក្រោយពេលដែលបទចម្រៀងថ្មី«គេចង់នៅម្នាក់ឯងបានចេញជាសាធារណៈ»របស់នាងចេញជាផ្លូវការ។បន្ថែមពីនេះ ពេជ្រ សោភា  ថែមទាំងឡើងច្រៀងបទចម្រៀងរបស់ខ្លួនទាំងទឹកភ្នែកហើយភ្ជាប់ជាមួយពាក្យពេចន៍ថា«"​ចង់នៅម្នាក់ឯង​ លេសសាហាវ ប្រាប់តាមត្រង់មកចង់បែក ស្រួលខ្ញុំធ្វើចិត្តអោយបានដែរ ខ្ញុំឈឺយល់ទេ ថាខ្ញុំឈឺខ្ញុំមិនល្ងង់ទេទាក់ទង់គ្នាចុះ ជូនពរអ្នកទាំងពីរចាប់ថាខ្ញុំមិនធ្លាប់ស្គាល់នាងចុះមនុស្សស្និតស្នាល សាហាវជាងអ្នកឆ្ងាយ"​ ។

ការលើកឡើងរបស់ ពេជ្រ សោភា ត្រូវបានអ្នកគាំទ្រភាគច្រើនគិតថាជាការសម្តែងព្រោះរវាងនាងនិងលោក ឆឹម សក្កដា  ធ្លាប់ប្រកាសបែកគ្នាជាច្រើនដង តែទីបំផុតពួកគេធ្វើស៊ីផ្លូវអារម្ម ណ៍អ្នកគាំទ្រដោយភ្ជាប់ពាក្យជាមួយគ្នាធ្វើព្រងើយកាលពីមួយឆ្នាំមុន ។ ដើម្បីឱ្យអស់ចម្ងល់ ហ្វេន ហ្វេន បានងាកទៅសួរដល់លោក ឆឹម សក្កដា ជាគូដណ្តឹង តែត្រូវលោកលើកឡើងថា «ញុំជឿថានៅមានមនុស្សជាច្រើនដែលចេះគិតប្រកបដោយវិចារណញ្ញាណ!ខ្ញុំសុំមិនបកស្រា យអ្វីទាំងអស់ឈប់សួរខ្ញុំទៀតទៅ🙏»។

ក្នុងនោះក៏មានអ្នកខមិនជាច្រើនបានលើកឡើងថាសុទ្ធ តែជាការសម្តែងមិនយូរទេអ្នកទាំងពីរនឹងបោះធៀបការអញ្ជើញភ្ញៀវហើយព្រោះមិនមែនជាការ Prank លើកទីមួយទេ ។ ប៉ុន្តែក៏មានអ្នកខ្លះទៀតបានរិះគន់ដល់លោក ឆឹម សក្កដា ដែលធ្វើទង្វើក្បត់បែបនេះដាក់តារាចម្រៀង ពេជ្រ សោភា ។ ដើម្បីចង់ដឹងការពិតបែបណានោះមានតែរង់ចាំតាមដានវគ្គបន្តតែអ្នកគាំទ្ររំពឹងថាជារឿងចុងក្រោយនៅក្នុងដំណាច់ឆ្នាំ២០២៣នេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post