header ads

Sponsor

មាន សូនីតា ក៏ត្រូវគេចាត់ទុកជាតារាសម្តែងដែលមានភាពឡូយឆាយមិនធម្មតាដែរ ព្រោះជារឿយៗស្រីស្អាតរូបនេះតែងចំណាយពេលដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាទាំងក្នុងស្រុកនិងបរទេស។ ប៉ុន្តែសម្រាប់ឆ្នាំនេះស្រីស្អាតសំឡេងឃ្យូតរូបនេះបែរជាមិនហ៊ានចេញទៅក្រៅប្រទេសដោយត្រៀមប្រាក់សម្រាប់ផលិតកម្មវិធីថ្មីមួយទៅតាមក្តីស្រមៃរបស់ខ្លួន។

« កម្ពុជាឋានសូគ៌លើដី » គឺជាកម្មវិធីថ្មីមួយដែលតារាសម្តែង មាន សូនីតា ត្រៀមនឹងផលិតសម្រាប់អ្នកគាំទ្ររបស់ខ្លួនដោយបានចំណាយថវិកាផ្ទាល់ខ្លួនសម្រាប់ផលិតកម្មវិធីថ្មីស្រឡាងមួយនេះ។ មាន សូនីតា រំពឹងថាមហាជនជួយគាំទ្រដល់កម្មវិធីថ្មីរបស់ខ្លួនដែលនឹងលេចរូបរាងនៅក្នុងឆ្នាំ ២០២៤ខាងមុខនេះ ។

អ្វីដែលកត់សម្គាល់ដោយសារត្រៀមប្រាក់សម្រាប់ចាយនៅក្នុងការផលិតកម្មវិធីរបស់ខ្លួនទើបស្រីស្អាត មាន សូនីតា សុខចិត្តធីបចោលការដើរកម្សាន្តនៅក្រៅប្រទេសដូចរាល់ឆ្នាំ ។ បើតាមការលើកឡើងរបស់ មាន សូនីតា « កម្ពុជាឋានសូគ៌លើដី » ក៏គ្រោងនឹងចំណាយប្រាក់រាប់ម៉ឺនដុល្លារផងដែរ ។

ខណៈអាជីពសិល្បៈមិនសូវមានហាងឆេង មាន សូនីតា ងាកមកពង្រឹងការងារជំនួញរបស់ខ្លួន ។ក្នុងនាមជាស្រីស្អាត មាន សូនីតា ខុសពីមិត្តរួមអាជីពពោលនាងមិនដែលបង្ហាញមុខគូស្នេហ៍ជាសាធារណៈនោះទេ តែយ៉ាងណាស្រីស្រស់រូបនេះបានទទួលស្គាល់ថាខ្លួន មានម្ចាស់ចិត្តហើយ ។ ប៉ុន្តែសម្រាប់គម្រោងរៀបការនោះហាក់នៅស្រពេចស្រពិលព្រោះនាងនិងដៃគូមិនទាន់និយាយគ្នាច្បាស់លាស់ចំពោះរឿងនេះ ។

ទោះបីជាយ៉ាងនេះក្តី មាន សូនីតា បង្ហាញអារម្មណ៍រីករាយ និងរំភើបក្រោយឃើញមិត្តភក្តិជាង ១០ឆ្នាំ អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បានបញ្ចប់ភាពនៅលីវក្រោយរកបានមិត្ត១០០ឆ្នាំយល់ចិត្តម្នាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post