header ads

Sponsor

ដូចអាយ៉ៃឆ្លើយឆ្លងក្រោយ ជំនិត ស្រីអូន បានចេញមុខទម្លាយភស្តុតាងខ្លះៗរបស់លោក ឈាង រ័ត្ន ដើម្បីរកយុត្តធម៌ឱ្យអ្នកនាង ស្រីអូន ជាបងជីដូនមួយនោះ។ ស្រាប់តែលោក មាស ឬទ្ធី បានចេញមុខបង្ហោះសារឱ្យ ស្រីអូន ឈប់គិតរឿងចាស់បន្តការងារថ្មី ជាពិសេសកុំឱ្យអ្នកដទៃសម្តែងទម្លាក់កំហុសឱ្យខ្មោចប្រយ័ត្នខ្មោចប្តឹង ។

បើទោះ ស្រីអូន មិនបានចេញមុខប្រតិកម្មក្រោយពេលដែល ស្រីមូល បានចេញមុខបង្ហាញភស្តុតាងមួយចំនួនដែលបញ្ជាក់ថាឧកញ៉ា ឈាង រ័ត្ន បានធ្វើបាបភរិយាជាច្រើនកាលនៅមានជីវិត ជាពិសេសបានបំផ្លាញលុយប្រមាណជាង ២០លានដុល្លារក្តី។ មួយវិញទៀតការស្លាប់របស់លោកគឺដើម្បីគេចវេសពីបំណុលមិនមែនដោយសារស្រឡាញ់ប្រពន្ធកូន ។

ប៉ុន្តែយ៉ាងណាកាលពីថ្ងៃទី ២៨ ម្សិលមិញនេះលោក មាស ឬទ្ធី ដែលជាឪពុកមាសាច់ថ្លៃរបស់ឧកញ៉ា ឈាង រ័ត្ន បានចេញសារមួយដែលមានអត្ថន័យថា«ស្រីមូលជានណាយកល្អក្មួយស្រីអូនបន្តការងារថ្មីកុំគិតរឿងចាស់កុំឲ្យអ្នកដ៏ទៃសម្តែងតួទម្លាក់កំហុសឲ្យខ្មោចប្រយត្ន័ខ្មោចប្តឹងតួក្រៅឆាកនៅឲ្យស្ងៀមរឿងចប់ហើយមហាជនគេមិនល្ងង់ទេ»។ជុំវិញការលើកឡើងរបស់លោក មាស ឬទ្ធី ក៏មានការចូលរួមខមិនជាច្រើនដែលខ្លះក៏បានគាំទ្រសម្តីរបស់លោក មាស ឬទ្ធី ហើយខ្លះទៀតក៏រិះគន់ថាលោកក៏គួរលូកដៃក្នុងរឿងប្តីប្រពន្ធ ស្រីអូន ដែរ ។

មិនរង់ចាំយូរ ស្រីមូល ដែលអះអាងថាជាភាគីដែលជាអ្នករកយុត្តិធម៌ឱ្យ អ្នកនាង ស្រីអូន បានតបមកលោក មាស ឬទ្ធី ថា «ហឹមលោកពូ……ពីមុន ហ្នឹង ឥលូវ លោកពូ ជាអ្នកនិយាយមុនទេណា ថា មិនទាន់អស់ទេ នៅមាន ត ភាគទៀត ហ៎….? គំរាមប្ដឹងខ្ញុំ ? បងស្រីខ្ញុំគាត់មិនទាន់លែងលះគ្នាដាច់ជាមួយក្មួយលោកពូទេគាត់នៅមានសិទ្ធគ្រប់យ៉ាងតើអ្នកណាជាអ្នកប្ដឹងវិញបានត្រូវ ? ថ្ងៃដែរស្លាប់មិនអោយប្រពន្ធគេទៅអុជធូបយកសពប្ដីគាត់ទៅបញ្ចុះទាំងដែរមិនទាន់បានសួរនាំនឹងប្រាប់ប្រពន្ធគេឡាន 570 ពណ៍ ស ក៏បាត់ស្រមោលទៀត នៅមានរឿង ជាច្រើនទៀតចឹងមិចដែរលោកពូ ? សូមបងប្អូនមហាជនគ្រប់គ្នាជួយមើលហើយជួយគិតពិចារណា»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post