header ads

Sponsor

ពិធីការិនី ស៊ឹម សូលីកា កាន់តែមានក្តីសុខក្រោយសម្រាលកូនដំបូងដែលជាចំណងដៃរួមគ្នាមួយស្វាមី អេង ឬទ្ធី ។ ជាមួយការទទួលបានសមាជិកថ្មីរបស់ពិធីករការិនីមួយគូនេះក៏ទទួលបានការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិនិងអ្នកគាំទ្រជាច្រើនដែលសូម្បីតែអតីតស្វាមីរបស់អ្នកនាងនិងភរិយាក៏បានសាទរនិងត្រេកអរចំពោះការទទួលបានកូនពូជរបស់អ្នកនាងដែរ ។ ការរាប់អានគា្នយ៉ាងជិតស្និទ្ធរបស់ ស៊ឹម សូលីកា និងអតីតស្វាមីដូចបងប្អូនបែបនេះក៏ទទួលបានការសរសើរពីសំណាក់មហាជនជាច្រើន ។

ជឿជាក់ថាអ្នកគាំទ្របា្រកដជាបានដឹងហើយថាទោះបីបានចែកផ្លូវគ្នាដោយបន្សល់កូនស្រីមួយជាចំណងដៃ​ ក្តីតែអ្នកនាង​ ស៊ឹម សូលីកា និងអតីតស្វាមីលោក ភីរៈ នៅតែបន្តរាប់អានគ្នាជាធម្មតាដោយមិនមានការខឹងសម្បារអ្វីឡើយ ។ ជាក់ស្តែងនៅពេល ស៊ឹម សូលីកា រៀបការគេក៏បានឃើញអតីតស្វាមីរបស់អ្នកនាងមកចូលរួមនិងជូនពរយ៉ាងរីករាយជាធម្មតា។

ពោលក្រុមគ្រួសាររបស់ ស៊ឹម សូលីកា និងអតីតស្វាមីនៅតែបន្តរាប់អានគ្នាយ៉ាងស្អិតរមួតបែបនេះដោយសារភរិយាថ្មីរបស់អតីតស្វាមីជាសាច់ញាតិរបស់អ្នកនាង​។ ថ្មីៗនេះទៀតសោត អ្នកនាង ស៊ឹម សូលិកា បានបង្ហោះរូបសន្លឹកជាច្រើនសន្លឹករបស់អតីតស្វាមីនាំភរិយាមកមើលនិងសួរសុខទុក្ខកូនរបស់អ្នកនាងនៅមន្ទីរពេទ្យ ដោយភ្ជាប់សំណេរថា «ជម្រាប​សួរ​បាទ​ អូន «អេង ចន្ទបញ្ញាវុធ»ហៅ ឬទ្ធីការសូមអរគុណម៉ាក់យាយ ម៉ាក់អ៊ំប៉ាអ៊ំ ប៉ាពូម៉ាក់មីងទាំងអស់គ្នាដែលបានមកលេងអូនដល់មន្ទីរពេទ្យបាទ»។រូបភាពដែលពោរពេញទៅដោយសុភមង្គលរបស់ក្រុមគ្រួសារ ស៊ឹម សូលីកា និងអតីតស្វាមីបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនលាន់មាត់សរសើរព្រោះភាគតិចណាស់ដែលនៅរក្សាការរាប់អានជាអតីតខ្លួនបានស្និទ្ធស្នាលបែបនេះ ។

ស៊ឹម សូលីកា និងស្វាមី អេង ឬទ្ធី ត្រូវបានគេចាត់ទុកជាពិធីករការិនីដែមានឥទ្ធិពលនៅស្ថានីយទុរទស្សន៍បាយ័ន។ មិនត្រឹមមានប្រជាប្រិយភាពប៉ុណ្ណោះទេប្តីប្រពន្ធអ្នកសិល្បៈរូបនេះក៏មានជីវភាពហាយសូរមិនធម្មតាដែរ ។មិនតែប៉ុណ្ណោះពួកគេក៏ជាប្តីប្រពន្ធអ្នកសិល្បៈដែលមិនដែលលេចឮរឿងអាស្រូវរកាំរកូសជាសាធារណៈអ្វីឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post