header ads

Sponsor

មាស សាលី ជាតារាចម្រៀងដែលនិយមចូលចិត្តនិយាយត្រង់ៗនៅក្នុងរឿងរ៉ាវសង្គមមួយចំនួន ជាពិសេសក្រោយលោកមានឱកាសបានចាកចេញទៅរស់នៅក្នុងប្រទេសជឿនលឿនសហរដ្ឋអាមេរិក ។យ៉ាងណាមិញនៅក្នុងថ្ងៃនេះដោយមិនពេញចិត្តនឹងមិត្តក្នុងហ្វេសប៊ុកធ្វើរឿងបែបនេះ លោក មាស សាលី បាន block និងunfriend friend ផងដែរ។

ថ្មីៗនេះតារាចម្រៀង មាស សាលី បានបង្ហោះសារបែបលេងសើចដែលមានអត្ថន័យយ៉ាងចាក់ដោតថា«ថ្ងៃនេះblock និងunfriend friend អស់ជិត១០នាក់ដោយសារតែshare video ក្មេងតូចច្រើនពេកសូមទោសផងណា»។សាររបស់លោក មាស សាលី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការអស់សំណើចជាខ្លាំងហើយខ្លះទៀងក៏បានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់លោកផងដែរ ។

អ្វីដែលកត់សម្គាល់ទោះបីជាលោក មាស សាលី មិនបានបញ្ជាក់ថាវីដេអូក្មេងតូចជានរណា ក្តីតែអ្នកលេងបណ្តាញសង្គមជាច្រើនបានស្គាល់ព្រោះចាប់តាំងពីមានស្វាមីក្មេងមកក្មេងតូច តែងបង្ហាញវីដេអូស្វីត ស្វីតជាច្រើនដែលជាយុត្តិសាស្រ្តទីផ្សាររបស់ខ្លួននៅក្នុងសម័យអនឡាញនេះ។​

លោក មាស សាលី បានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកក្រោយពីបានភ្ជាប់ស្នេហ៍ជា មួយនារីជាអណិកជនដែលរស់នៅទីនោះ។ប៉ុន្មានថ្ងៃនេះលោកក៏ទើបនឹងទទួលបានសមាជិកថ្មីជាកូនប្រុសដំបូងដែលមានឈ្មោះថា នរៈ ហេងឡឹក។ ដ្បិតចាកចេញទៅរស់នៅសហរដ្ឋអាមេរិកក្តី  តែលោក មាស សាលី នៅតែបន្តអាជីពចម្រៀងដដែលហើយមួយរយៈមុនលោកទើបនឹងមកលេងស្រុកកំណើតនិងបានថតបទចម្រៀងថ្មីៗនៅផលិតកម្មសាន់ដេទៀតផង ។ អ្វីដែលគួរឱ្យសរសើរទោះមិនរស់នៅក្នុងទឹកដីកំណើតតែតារាចម្រៀងរូបនេះតែងបង្ហាញជំហឈឺឆ្អាលនៅក្នុងរឿងរសើបមួយចំនួននៅក្នុងប្រទេសកំណើត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post