header ads

Sponsor

ទោះទទួលរងការរិះគន់ច្រើនជាងការសរសើរពីសំណាក់មហាជនក្តី តែអ្នកច្នៃម៉ូដ ឯម រៀម មិនមានការបាក់ទឹកចិត្តទេឬចង់បោះបង់អាជីពនេះចោលឡើយ។ ផ្ទុយទៅវិញលោកត្រៀមនឹងបង្ហាញស្នាដៃថ្មីៗដែលជាឈុតប្លែកៗនៅក្នុងក្តីស្រមៃរបស់ខ្លួន ដែលត្រៀមនឹងបង្ហាញមហាជននៅក្នុងឆ្នាំថ្មី ២០២៤ខាងមុខនេះ។

បើទោះកន្លងមកបណ្ឌិតច្នៃម៉ូដ ឯម រាម មិនសូវទទួលបានការលើកទឹកចិត្តចំពោះស្នាដៃច្នៃម៉ូដសម្លៀកបំពាក់របស់ខ្លួនប្លែកៗក្តី តែរិះគន់ទាំងនោះហាក់មិនបានធ្វើឱ្យអ្នកច្នៃម៉ូដរូបនេះប៉ះពាល់អារម្មណ៍ឬបាក់ទឹកចិត្តអ្វីឡើយ។ ពោលលោកនៅតែបន្តបង្ហាញមុខនៅក្នុងកម្មវិធីបង្ហាញម៉ូដជាបន្តបន្ទាប់ដែលលោកគិតថាជាឱកាសដែលលោកអាចទទួលបានបទពិសោ ធន៍ថ្មីៗពីសំណាក់អ្នកច្នៃម៉ូដទាំងក្នុងនិងក្រៅប្រទេស។

បើតាមគម្រោងនៅក្នុងឆ្នាំ ២០២៤ខាងមុខនេះលោក ឯម រៀម ត្រៀមនឹងបង្ហាញស្នាដៃថ្មីរបស់ខ្លួនដល់មហាជនទាំងការច្នៃម៉ូដប្លែកៗ និងស្នាដៃគំនូ ។ លោក ឯម រៀម ក៏រំពឹងថានឹងទទួលបានការគាំទ្រពីសំណាក់មហាជនក៏ដូចជាអាចកើបប្រាក់ពីស្នាដៃរបស់ខ្លួនក្រោយពីខិតខំពង្រឹងសមត្ថភាពនៅក្នុងការងារនេះមួយរយៈពេល ។

គួរបញ្ជាក់ថាលោក ឯម រៀម តែងទទួលរងការរិះគន់ពីសំណាក់មហាជនចំពោះម៉ូដសម្លៀកបំពាក់របស់លោកនាពេលកន្លងមកដោយ មានការលើកឡើងថាភាពសិចស៊ីជ្រុលហួសហេតុ តែយ៉ាងណាកន្លងមកលោកហាក់មិនសូវខ្វល់ខ្វាយចំពោះពាក្យរិះគន់ទាំងនេះឡើយដោយលោកយល់ថាទាំងនេះជាគំនិតរបស់អ្នកច្នៃម៉ូដក្នុងការច្នៃប្រឌិតនូវម៉ូដសម្លៀកបំពាក់ប្លែកៗតាមសម័យកាលតែប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post