header ads

Sponsor

មួយរយៈចុងក្រោយនេះគេចាប់អារម្មណ៍ឃើញនៅក្នុងបណ្តាញសង្គមមានការបង្កើតនូវវីដេអូក៏ដូចជាការសម្តែងនានាដើម្បីទាក់ទាញប្រជាប្រិយភាពរបស់ខ្លួនក៏ដូចជាប្រយោជន៍នៅក្នុងមុខរបរអនឡាញរបស់ខ្លួន។ដោយឃើញការបង្កើតមាតិកាខ្លះភាគច្រើនបំពុលសង្គមនោះ ឌីជេ ណាណា បានបង្ហោះសំណេរខ្លីតែមានន័យយ៉ាងចាក់ដោតធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិព្រោងព្រាត ។

ទោះមិនមែនជាពិធីការិនីលំដាប់ប្រទេសក្តី តែឌីជេ ណាណា ត្រូវបានគេមើលឃើញថាអ្នកនាងទទួលបានការស្រឡាញ់ពីសំណាក់មហាជនជាច្រើន ជាពិសេសការចែករំលែកនូវរឿងរ៉ាវទាក់ទងនៅក្នុងជីវិតគូនឹងការផ្តល់យោបល់នូវក្នុងរឿងស្នេហាយុវវ័យទៀតផង។អ្វីដែលគួរឱ្យសរសើរអ្នកនាងក៏ជាសិល្បៈការិនីដែលមិនទទួលការផ្សព្វផ្សាយគ្រឿងស្រវឹងបើទោះទទួលបានតម្លៃខ្លួនខ្ពស់ក(ដោយ។

អ្វីដែលកត់សម្គាល់ដោយបានឃើញនិងមិនសូវពេញចិត្តនូវក្នុងរឿងរ៉ាវមួយចំនួននៅក្នុងបណ្តាញសង្គមដែលបង្កើតដោយបុគ្គលល្បីៗមួយចំនួនដែលភាគច្រើនជាអ្នកលក់អនឡាញសម្តែងដើម្បីចង់បានភាពទាក់ទាញក៏ដូចជាដើម្បីប្រយោជន៍នៅក្នុងមុខរបររបស់ខ្លួននោះដែលភាគច្រើនជារឿងបំពុលសង្គមនោះ។ ឌីជេ ណាណា បានបង្ហោះសារដែលមានអត្ថន័យថា«ចង់ល្បីអត់មានអីខុសទេតែសូមគិតពីផលប៉ះពាល់ចំពោះខ្លួនឯង និងសង្គមយើង នាពេលអនាគតផង» ។

សារចាក់ដោតរបស់ ឌីជេ ណាណា ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនមានការពេញចិត្តនិងគាំទ្រដោយម្នាក់ៗបានបញ្ចេញជាមតិរៀងៗខ្លួនជាច្រើនថា«បើអ្នកធ្វើវីដេអូទាំងឡាយគិតបែបនេះពិតជាល្អណាស់»«ពាក្យក្នុងចិត្តខ្ញុំពេញចិត្តបងនិយាយណាស់ថ្លៃថ្នូគួរអោយគោរព មនុស្សសម័យឥឡូវនេះដើម្បីតែលុយអ្វីក៏អាចធ្វើទៅរួចដែរ»«គាំទ្រ១០០ភាគរយបង» ជាដើម ។បើទោះបីជាមានការលើកឡើងបែបនេះក្តីតែ ឌីជេ ណាណា បានបញ្ជាក់ថាខ្លួននិយាយជាទូទៅមិនបានសំដៅទៅបុគ្គលណាម្នាក់នោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post