header ads

Sponsor

ខណៈពាក្យសម្តី«កុំឱ្យលុយធីបវា»របស់ថៅកែពេជ្រ ទ្រី ដាណា កំពុងតែផ្ទុះពេញបណ្តាញសង្គមនឹងទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមនោះ។ ពេលនេះលោក រស់ រាជ្ជសាល បានចេញមុខលើកឡើងបែបនេះ ។

ក្រោយរៀបការភ្លាមគេសង្កេតឃើញថាលោកស្រី ទ្រី ដាណា កាន់តែបង្ហាញក្តីសុខយ៉ាងពេញលេញហើយពេលនេះលោកស្រីបានក្លាយជាក្មេងតូចដ៏គួរឱ្យស្រឡាញ់សម្រាប់ស្វាមីក្មេង ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខណៈ វីដេអូស្វីត ស្វីតរបស់លោកស្រី ទ្រី ដាណា  ដែលបង្ហាញកាយវិការបែបក្មេងតូចបានលេចចេញជាហូរហែនៅក្នុងបណ្តាញសង្គមនោះក៏បានក្លាយជាផ្ទាំងស៊ីបរបស់មហាជនជាច្រើន ។

ប៉ុន្តែថ្មីៗនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងការមិនពេញចិត្តក្រោយលោកស្រីបានប្រើពាក្យសម្តីក៏ដូចជាអាកប្បកិរិយាមិនសមរម្យនៅពេលលោកស្រីទៅទទួលទាននៅតំបន់ឆ្នេរមួយនៅក្នុងខេត្តព្រះសីហនុ ខណៈមិនឃើញមានអ្នកបម្រើសេវានៅទីនោះ ។ «កុំឱ្យលុយធីបពួកវាម៉ោងលុយធីបមកអាម៉ោងធ្វើការអត់មានទេ ១០០ក៏មិនឱ្យដែរ ..។

ក្រោយមានអ្នករិះគន់ចំពោះភរិយាខ្លួនរឿងលុយធីបស្រាប់តែលោក រស់ រាជ្ជសាល បានបង្ហោះសាររៀបរាប់ថា «អ្នកថាបានតែថាមិនស្មើរបានឃើញម្តងផងមុននិងថាអោយនរណាម្នាក់មានបានដឹងពីគេឬក៏ស្គាល់ពីគេហើយឬនៅ ? កុំថាតាមគេ កុំត្រាប់តាមគេមើលអោយជាក់សិមញាក់ចិញ្ចើមកុំឃើញដំរីជុះជុះតាមដំរីគេថាធ្វើការអោយមានភាពទទួលខុសត្រូវមិនមែនលំៗយកតែលុយនោះទេបើមិនប្រឹងក៏មិនបាននោះដែល។

មនុស្សមួយចំនួនចង់បានណាស់តែមិនធ្វើកុំចាំតែស្រួលកុំចាំតែនិយាយនិយាយត្រូវធ្វើ ។ បើចង់អោយគេស្រឡាញ់ ត្រូវរៀនស្រឡាញ់ខ្លួនឯង មើលខ្លួនឯង ខ្វះកន្លែងណា គួយកែតម្រូវ ។ ចង់មានអោយខំ ចង់សុខអោយរក្សាតម្លៃស្ថិតលើទង្វើល្អ ៗគេថាធ្វើល្អ 100 ដង មិនស្មើ និងធ្វើល្អមួយដងផង ពាក្យចាស់ពោលថាគិតមុនគូរ គូរមុនគិត»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post