header ads

Sponsor

មានការភ្ញាក់ផ្អើលជាខ្លាំងដោយនៅក្នុងថ្ងៃទី ៣១នេះម្ចាស់ផ្ទះលំហែមួយបានប្រកាសជាសាធារណៈមិនទទួលភ្ញៀវដូចលោកស្រី ទ្រី ដាណា ឡើយ ។ដោយសារក្មេងៗដែលធ្វើការនៅផ្ទះលំហែរបស់លោកមិនត្រូវការលុយធីបរបស់ថៅកែពេជ្ររូបនេះទេ ។ មិនមែនជារឿងលេងសើចទេម្ចាស់ផ្ទះលំហែរូបនេះបានឱ្យដឹងថាអ្វីដែលលោកប្រកាសនេះជារឿងពិតហើយក៏មិនមានថ្ងៃកែប្រែដែរ។

ទោះបីជាមានការបកស្រាយពីលោកស្រី ទ្រី ដាណា ពីមូលហេតុដែលខ្លួនបានប្រើប្រាស់ពាក្យសម្តីធ្ងន់ៗរឿងលុយធីបចំពោះអ្នកបម្រើសឺវេសនៅកន្លែងទទួលទានអាហារមួយនៅខេត្តព្រះសីហនុក្តី ។ ប៉ុន្តែមកដល់ពេលនេះរឿងនេះមួយនេះកាន់តែក្តៅ យ៉ាងណាមិញថ្មីៗនេះម្ចាស់ផ្ទះលំហែមួយកន្លែងបានប្រកាសជាចំហមិនទទួលលោកស្រី ទ្រី ដាណា ជាភ្ញៀវឡើយ ។

គណនីយ Therakun Thai ដែលត្រូវគេស្គាល់ថាជាម្ចាស់ផ្ទះលំហែដែលស្ថិតនៅស្រុកវាលវែងភ្នំ១៥០០ផ្លូវអន្ទង់អាំងក្នុងខេត្តពោធិសាត់បានបង្ហោះសារយ៉ាងវែងអន្លាយប្រាប់ពីមូលហេតុដែលលោកមិនទទួលភ្ញៀវដូចថៅកែពេជ្រ ទ្រី ដាណា ថា «ខ្ញុំបាទឈ្មោះ​ ថៃ​ ថេរាគុណ​ ជាម្ចាស់ resorts 2កន្លែង​ នៅស្រុកវាលវែង​ភ្នំ1500ផ្លូវអន្ទង់អាំងក្នុងខេត្តពោធិសាត់​។ សូមប្រកាសមិនទទួលភ្ងៀវ​(អ្នកស្រី​ ទ្រី​ ដាណា​Try Dana)ឬហៅ​ អ្នកស្រីកំពូលល្បីម្នាក់នោះជាដាច់ខាតចាប់ពីថ្ងៃនេះ(30​ -12​ -2023)តទៅជារៀងរហូត​ កិច្ចសន្មតនេះបានបោះត្រាដោយខ្ញុំជាម្ចាស់Resortដោយគ្មានការកែ្រប្រែឡើយ ។ ​ សូម​ (អ្នកស្រី​) អធ្យាស្រ័យ​ កន្លែងយេីងខ្ញុំអាចនឹងមានservice បំរើការមិនបានសមរម្យខ្វះខាតចំពោះលោកអ្នកស្រី​ ព្រោះសំដីពួកគាត់ក្មេងៗទីនោះជាសំដីក្មេងត្រង់ចេញពីចិត្តមិនជាសំដីថ្លៃថ្នូរដូចអ្នកស្រី​ ដូច្នេះមិនហ៊ានទទួលអ្នកស្រីទេ​ហើយម្យ៉ាងក្មេងៗក្មួយៗនៅទីនោះក៏មិនត្រូវការលុយTipsរបៀបលុយអ្នកស្រីនោះដែរ​។

ថ្វីត្បិតកូនៗក្មេងៗក្មួយៗនៅទីនោះកំពុងត្រូវបានបណ្ដុះបណ្តាលអោយរៀនមានសីលធម៌និងសុជីវធម៌ក្នុងការរស់នៅ​ ហើយកូនៗក្មួយៗនៅទីនោះនៅក្មេងៗពេក ពួកយើងអាណិតពួកគាត់​ បើអ្នកស្រីទៅក្រែងពួកគាត់ឆាប់ហ្នឹងទទួលបាននូវសំដីគ្មានអនាសម័យនោះបានយ៉ាងលឿនបំផុត​ ដូច្នេះសូមអធ្យាស្រ័យពីខ្ញុំបាទដោយអនុគ្រោះផង។ អូរ! កន្លែងខ្ញុំបាទនោះក៏មានហាងCoffee សំរាប់ភ្ញៀវស្នាក់នៅផងដែរ​ អញ្ចឹងបើអ្នកស្រីជិះឆ្លងកាត់ឃើញ​ សូមកុំឈប់ជួយចុះញាំពិសារឬចុះបត់ដៃតូចជើងធំអីក៏មិនអីដែរ​ នោះរឹតតែអរគុណម្ដងទៀត។

We have the right to refuse service for anyone.​ ខ្ញុំមានសិទ្ធពេញក្នុងការមិនបំរើនរណាម្នាក់Thanks អ្នកស្រី?  នៅចាំ? កាលមុនធ្លាប់លក់របស់ជជុះ​ ចុះហេតុអីមិនរលាស់ សំថីជជុះនោះអោយអស់ទៅតាមរបស់ទៅ? អាចរឹតរលាស់ទាញមិនផុតជជុះនោះនាំមកចែកចាយFreeច្រើនម្លេស។​ ស្រុកវាលវែងភ្នំ1500នោះនៅមានសំរាមតិចតូច​ ពួកយើងមិនចង់អោយសំរាមហូរចូលបន្ថែមឡើយ​ ពួកយើងព្យាយាមបំបាត់សំរាមតាមលទ្ធភាពដែលអាចធ្វើទៅបាន។​ អរគុណសំរាប់អស់លោកដែលបានមកលេងទីនេះបើមានការខ្វះចន្លោះសូមអស់លោកអោយជាមតិយើងខ្ញុំនឹងកែសំរួល»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post