header ads

Sponsor

សម្រាប់ថ្ងៃឆ្លងឆ្នាំនេះសិល្បករការិនីជាច្រើនកំពុងសម្រុកកើបលុយនៅក្នុងការច្រៀងនៅតាមកម្មវិធីនានាទាំងក្នុងទីក្រុងនិងតាមបណ្តារខេត្តនានា។ ប៉ុន្តែបើក្រឡេកមើលមកតារាចម្រៀង សុះ ម៉ាច ឯណេះវិញបែរជាត្រូវចូលសម្រាកនៅមន្ទីរពេទ្យភ្លាមដោយសារជំងឺមួយនេះធ្វើទុក្ខខ្លាំង។

កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យតារាចម្រៀង សុះ ម៉ាច បានរៀបរាប់សំណេររបស់ខ្លួនថា«ចូលពេទ្យបានសម្រេចហើយឆ្លងឆ្នាំផងធ្វើម៉េចបានសប្បាយកើតទៅបើអាស៊ីតឡើងខ្លាំងដើរមិនចង់រួច។យីស!ថ្ងៃណាមិនឈឺមកឈឺថ្ងៃហ្នឹង។

នៅសល់តែប៉ុន្មានម៉ោងទៀតទេរួច១ឆ្នាំហើយ តែឆ្នាំនេះខ្ញុំជួបប្រទះបញ្ហាច្រើនព្រោះតែការពារសច្ចធម៌និងយុត្តិធម៌និងវប្បធម៌ត្រូវគេជេរប្រមាថទាំងជាតិសាសន៍ឯងនិងសៀម រីឯជំងឺក៏មិនសូវស្រាកស្រាន្តមិនតែប៉ុណ្ណោះសេដ្ឋកិច្ចគ្រួសារក៏ជួបបញ្ហាផងដែរ។សង្ឃឹមថាឆ្នាំថ្មី២០២៤អ្វីៗនឹងប្រសើរឡើងវិញសម្រាប់ខ្ញុំផងចុះ។ហើយក៏សូមជូនពរប្រិយមិត្តមិត្តភក្តិបងប្អូនទាំងអស់ជួបតែសំណាងល្អគិតត្រូវធ្វើត្រូវសុខសុវត្ថិភាព ជៀសផុតរោគាគ្រប់ៗគ្នា»។ ជុំវិញការលើកឡើងរបស់តារាចម្រៀង សុះ ម៉ាច ក៏មានអ្នកគាំទ្រជាច្រើនបានជូនពរឱ្យលោកឆាប់មានសុខភាពល្អជាសះស្បើយពីជំងឺឆាប់ៗ ។

លោក សុះ ម៉ាច ធ្លាប់ជាតារាចម្រៀងដែលមានឈ្មោះបោះសំលេងកាលពីជាង២០ឆ្នាំមុន តែសព្វថ្ងៃលោកហាក់មានស្ងប់ស្ងាត់ច្រើនស្របនឹងតារាវ័យក្មេងរីកដុះដាលជាបន្តបន្ទាប់ ។ ជារឿយៗគេតែងឃើញតារាចម្រៀងវ័យ ៥២ ឆ្នាំរូបនេះបង្ហោះសារបង្ហាញពីភាពសោកសៅនៅក្នុងចិត្តដល់អ្នកលេងបណ្តាញសង្គម ។ សព្វថ្ងៃលោក សុះ ម៉ាច កំពុងរស់នៅជាមួយភរិយាទីពីរនិងកូនប្រុសស្រីចំនួនបីនាក់យ៉ាងមានក្តីសុខខណៈកូនស្រីច្បងរបស់លោកកំពុងរស់នៅជាមួយអតីតភរិយា ដែលជាកូនស្រីរបស់សម្តេច ជា ស៊ីម ដែលពេលនេះកញ្ញាក៏មានវ័យក្រមុំនិងមានរូបសម្រស់ស្រស់ស្អាតផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post