header ads

Sponsor

ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ពេលនេះយុវជន ធុច សាលិ បានចេញមុខបញ្ជាក់ថារថយន្តទំនើបម៉ាក Bentley ពិតជារបស់របស់ខ្លួននិងគូដណ្តឹង អាមួយ ពិតប្រាកដ មិនមែនជាការសម្តែងដូចអ្នកលេងបណ្តាញសង្គមមួយចំនួនលើកឡើងនោះទេ ។ បន្ថែមពីនេះ យុវជន ធុច សាលិ បានបន្ថែមថារថយន្តនេះលោកនិងគូដណ្តឹងបានបង់រំលោះនឹងបានឱ្យប្រាក់គេរួចរាល់ប្រ មាណជា៧០ភាគរយហើយ។

ជឿជាក់ថាមហាជនជាអ្នកលេងបណ្តាញសង្គមពិតជាបានបង្ហាញការភ្ញាក់ផ្អើលជាខ្លាំងក្រោយឃើញ ធុច សាលិ បានបង្ហាញខ្លួនជាមួយគូដណ្តឹងរួមនឹងរថយន្តទំនើបម៉ាក Bentley ពណ៌សដែលមានតម្លៃខ្ពស់កប់ពពកនឹងមានស្លាកលេខពិសេសកម្ពុជា SM តំណាងឱ្យឈ្មោះ សាលិ និង អាមួយ ។ជាមួយនឹងការលាន់មាត់សរសើរក៏មានអ្នកខ្លះលើកឡើងថាគ្រាន់តែជាការកសម្តែងទេព្រោះសម័យនេះអ្វីក៏ឃើញដែរតាមបណ្តាញសង្គមដើម្បីតែភាពល្បីល្បាញ។ ដើម្បីកុំឱ្យមានការយល់ច្រឡំយុវជនវ័យ ២១ឆ្នាំរូបនេះបានចេញមុខបញ្ជាក់ថារថយន្ត Bentleyនេះពិតជារបស់ខ្លួននិងគូដណ្តឹងប្រាកដមែន។

ពេលនេះគូដណ្តឹងបានឱ្យខ្លួនយករថយន្តទៅបិទពណ៌ខ្មៅដើម្បីជិះទៅឱ្យមានអំណាច។ ធុច សាលិ លើកឡើងត្រង់ៗបែបនេះកុំឱ្យមានការយល់ច្រឡំថា សម្តែងព្រោះម្តងឃើញជិះពណ៌ស ម្តងពណ៌ខ្មៅ ។ យុវជន ធុច សាលី បានប្រាប់ថាខ្លួនពិតជាបានទិញរថយន្តនេះក្នុងតម្លៃជាង ៤០ម៉ឺនដុល្លារ តែបង់រំលោះ មុនបាន ៧០ភាគរយដែលមានចំនួនទឹកប្រាក់ជាង ២០ម៉ឺនដុល្លារ ។

ធុច សាលិ បានប្រាប់ថាចំណូលដែលខ្លួនបានទិញរថយន្តនេះមិនមែនបានមកពីការទៅសិក្សានៅប្រទេសចិនទេ ពោលបានមកពីប្រភពហ្វេសប៊ុកខ្លះ ថតផ្សាយផលិតផលខ្លះ នឹងមួយចំនួនទៀតបានមកពីការលក់ដីដែលខ្លួននិងគូដណ្តឹងបានទិញរួមគ្នានាពេលកន្លងមក ។

មូលហេតុដែលខ្លួននិងគូដណ្តឹងសម្រេចទិញរថយន្តប្រភេទនេះដោយសារស្រឡាញ់។ចុងក្រោយ ធុច សាលី សុំឱ្យមហាជនទាំងអស់ទទួលស្គាល់នូវសមត្ថភាពរបស់ខ្លួន ធុច សាលិ ផង ។ បន្ថែមពីនេះ សាលិ ក៏បានឱ្យដឹងថា ខ្លួនមិនបានខឹងសម្បារដល់អ្នកប៊ូលីឬរិះគន់នោះទេព្រោះដោយសារបងប្អូនទាំងអស់ទើបខ្លួន ធុច សាលី ដែលមានអតីតភាពជាក្មេងក្រីក្រលក់វត្ថុអនុស្សាវរីយ៍នៅខេត្តសៀមរាបមានថ្ងៃនេះ។អ្វីដែលកត់សម្គាល់ទោះជាមមាញឹកនៅក្នុងការងារសម្តែងរឿងជាមួយគូដណ្តឹងនៅក្នុងការប្រម៉ូតផលិតផលនានា តែ យុវជន ធុច សាលិ នៅតែបន្តការសិក្សាដែលសព្វថ្ងៃកំពុងសិក្សាផ្នែក Business ឆ្នាំទីពីរ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post