header ads

Sponsor

ជឿជាក់មហាជនមិនតិចទេដែលបានស្គាល់អ្នកស្រឺ ងិន ម៉ានីយ៉ា ដែលជាអតីតអ្នកនិពន្ធបទចម្រៀងនៅក្នុងផលិតកម្មយក្សហង្សមាស ។ថ្មីៗនេះអ្នកស្រីបានចែករំលែកបទពិសោធន៍នៅក្នុងជីវិតនឹងបានប្រាប់ពីមូលហេតុដែលអ្នកស្រីសុខចិត្តស្ពាយងារជាអ្នកមេម៉ាយរហូតច្រើនឆ្នាំបែបនេះ ។

គេចាំបានថាអ្នកស្រី ងិន ម៉ានីយ៉ា ក៏ជាអតីតភរិយារបស់ឯកឧត្តម ថៃ នរៈសត្យា ដែលជីវិតប្តីប្រពន្ធរបស់អ្នកទាំងពីរបានបន្សល់នូវចំណងដៃកូនប្រុសស្រីដ៏គួរឱ្យស្រឡាញ់និងមានសម្រស់ស្រស់ស្អាតចំនួនបីនាក់ដែលមានដូចជាលោក ថៃ នរៈពិទូរ្យ និង ស្រីស្អាត ហ្វីយ៉ាតា ជាដើម ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះអ្នកស្រី ងិន ម៉ានីយ៉ា បានរៀបរាប់ពីហេតុផលមួយចំនួនដែលធ្វើឱ្យអ្នកស្រីសុខចិត្តនៅទំនេរមិនយកដៃគូថ្មីក្រោយចែកផ្លូវជាមួយអតីតស្វាមីថា «និយាយតាមត្រង់ ហេតុអ្វីបានជាខ្ញុំទុកភាពមេម៉ាយរហូតដល់ 14. 15 ឆ្នាំ ?

មកពីខ្ញុំខ្លាចបំផុត រឿងកូនអូន កូនបងព្រោះវ័យចំណាស់យើងទាំងសងខាងដាច់ខាតមានកូនរៀងៗខ្លួនហេតុនេះហើយបញ្ហានិងរត់មកតាមយើងមិនតិចនោះទេ ។ដើម្បីកុំឱ្យមានបញ្ហាមួយលើកជាពីរលើកក្នុងជីវិត នៅថែរក្សាកូនចៅគឺជាវិធីល្អបំផុត។អរគុណបំណងល្អដែលស្រឡាញ់ខ្ញុំ»។

អ្នកស្រី ងិន ម៉ានីយ៉ា ត្រូវបានគេស្គាល់ថាជាអតីតអ្នកនិពន្ធបទចម្រៀងនៅក្នុងផលិតកម្មហង្សមាសឱ្យតារាល្បីៗជាច្រើនដែលមានដូចជាតារាចម្រៀង ព្រាប សុវត្ថិ ណុប បាយ៉ារិទ្ធ ឱក សុគន្ធកញ្ញា ពេជ្រ សោភា ជាដើម ។ បទចម្រៀងជាច្រើនបទដែលជាស្នាដៃរបស់លោកស្រីទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនជាច្រើន ។ កន្លងមកអ្នកស្រីធ្លាប់ប្រាប់ថានឹងចាប់យកអាជីពនេះជាថ្មីម្តងទៀត តែរហូតមកដល់ពេលនេះគេមិនទាន់ឃើញបទចម្រៀងជាស្នាដៃថ្មីៗរបស់អ្នកស្រីឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post