header ads

Sponsor

រយៈពេលជិតបីខែហើយដែលឧកញ៉ា ឈាង រ័ត្ន បានចាកចេញ តែលោក ឈាង ណារីន ជាប្អូនប្រុសតែងបង្ហាញក្តីស្រឡាញ់និងការនឹករឮកដល់បងប្រុសខ្លួន ។ ជារឿយៗលោកតែងបង្ហោះសារយ៉ាងចាក់ដោតជាបន្តបន្ទាប់ដែលត្រូវគេមើលឃើញថាដូចជាចង់ឌឺដងសំដៅទៅឱ្យនរណាម្នាក់ផងដែរ ។ 

ជារឿយៗលោក ឈាង ណារីន តែងស៊ែររូបភាពក៏ដូចជាវីដេអូចាស់ៗរបស់បងប្រុស ឈាង   រ័ត្ន ដោយបង្ហាញពីការសោកស្តាយចំពោះការចាកចេញទៅជារៀងរហូតរបស់បងប្រុស។ បន្ថែមពីនេះលោកតែងបង្ហាញពីភាពដែលមិនដាច់អាល័យរបស់ម្តាយលោកចំពោះការឃ្លាតឆ្ងាយ របស់បងប្រុសបើគិតមកដល៉ពេលនេះមានរយៈពេលជិតបីខែទៅហើយ។ ថ្មីៗនេះលោក ឈាង ណារីន បានបង្ហោះសារយ៉ាងចាក់ដោតថា«ចោលសាច់ស្រវាយកឆ្អឹងពេលទំពារទៅរឹង ទើបស្រវារកសាច់វិញ។មិនអាចទេ...»។សារមួយនេះក៏មានអ្នកបញ្ចេញមតិជាច្រើនដែលលើកឡើងស្រដៀងគ្នាថា ពិតជាមានន័យជ្រៅ តែមិនអាចដូចដើម ។ 

គេចាំបានថាកាលពីមួយរយៈមុនអ្នកស្រី ហ្គិច លី ជាម្តាយរបស់លោក ឈាង រ័ត្ន បានទទូចសុំយុត្តិធម៌ពីសំណាក់ថ្នាក់ដឹកនាំក្រោយមានការលើកឡើងថាកូនប្រុសរបស់អ្នកស្រីចាកចេញទៅដោយបន្សល់នូវបំណុលជាច្រើន ។ ប៉ុន្តែយ៉ាងណាពេលនេះរឿងរ៉ាវទាំងនេះក៏បានស្ងប់ស្ងាត់ទៅវិញស្របអតីតភរិយាអ្នកនាង ស្រីអូន ក៏មិនបានចេញមុខបកស្រាយអ្វីបន្តឡើយ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post