header ads

Sponsor

ដូចការអះអាងកន្លងមកពិធីការិនីចាស់វស្សាអ្នកនាង យុគ ចិន្តា ធ្លាប់លើកឡើងថាអ្នកនាងនឹងរៀបការនៅពេលកូនស្រីពេញវ័យ ១៨ឆ្នាំ ដោយយកកូនស្រីធ្វើជាអ្នកកំដរតែម្តង ។ ស្រាប់តែថ្មីៗនេះអ្នកនាង គង់ សុជាតិ បានសម្តែងការសាទរក្រោយដឹងថាអ្នកនាង យុគ ចិន្តា ជាមិត្តភក្តិត្រៀមចូលរោងការ ។មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនបានសម្តែងការរីករាយក្រោយឃើញអ្នកនាង យុគ ចិន្តា សម្រេចចិត្តរៀបការបែបនេះ។ ប៉ុន្តែយ៉ាងណាអ្នកនាងជាសាម៉ីខ្លួនមិនទាន់បានប្រកាសរឿងនេះដល់អ្នកគាំទ្រឡើយ។


ដ្បិតមិនបានបង្ហាញមុខនៅក្នុងបណ្តាញសង្គមដូចអ្នកសិល្បៈដទៃ តែមិត្តភក្តិទាំងក្នុងនិងក្រៅ សិល្បៈភាគច្រើនសុទ្ធតែដឹងថាអ្នកនាង យុគ ចិន្តា មានដៃគូហើយដែលអ្នកទាំងពីររួមរស់គ្នាក្រោយដំបូលតែមួយដូចប្តីប្រពន្ធទូទៅ ។ ជារឿយៗអ្នកនាងតែងបណ្តើរដៃគូចូលរួមនៅក្នុងកម្មវិធីរបស់មិត្តភក្តិនានាជាធម្មតាហើយតែងណែនាំប្រាប់អ្នកស្គាល់ថាជាប្តីពេញមាត់ ។

ដៃគូរបស់អ្នកនាង យុគ ចិន្តា មានរូបសម្បត្តិនិងវ័យប្រហាក់ប្រហែលនិងរូបអ្នកនាងមើលទៅស័ក្តិសមគ្នាតែម្តង ។ អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះអ្នកនាង គង់ សុជាតិ ដែលជាមិត្តជិតស្និទ្ធរបស់អ្នកនាង យុគ ចិន្តា បានចូលរួមត្រេកអរនិងលើកឡើងថាខ្លួនក៏ជាអ្នកកំដរឱ្យអ្នកនាង​ យុគ ចិន្តា នៅក្នុងថ្ងៃមង្គល ។ ជាមួយនឹងការចូលរួមត្រេកអរចំពោះអ្នកនាង យុគ ចិន្តា ពីសំណាក់មិត្តភក្តិក៏មានការសន្និដ្ឋានថាកូនកំលោះរបស់ពិធីការិនីវ័យក្បែរ៥០ឆ្នាំរូបនេះគ្មាននរណាក្រៅពីបុរសវ័យកណ្តាលដែលតែងទៅណាមកណាជាមួយអ្នកនាងឡើយ ។

បើទោះអ្នកនាង គង់ សុជាតិ បានប្រាប់ប្រកាសថាខ្លួនជិតរៀបការក្តី តែសាម៉ីខ្លួនអ្នកនាង យុគ ចិន្តា នៅតែរក្សាភាពស្ងប់ស្ងាត់មិនទាន់ទម្លាយពីពេលវេលាពិតប្រាកដរបស់ខ្លួនជាសាធារណៈបង្ហាញដល់អ្នកគាំទ្រឡើយ ។ ប៉ុន្តែកន្លងមកពិធីការិនីនិងជាអ្នកផលិតតកម្មវិធីដ៏ចំណានរូបនេះធ្លាប់លើកឡើងថា អ្នកនាងចង់រៀបការបែបសាមញ្ញនៅមាត់សមុទ្រជាងបែបពិធីអធិក អធម ។ អ្នកនាង យុគ ចិន្តា គឺជាពិធីការិនីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេនៅក្នុងចំណោមពិធីការិនីល្បីៗជាច្រើន៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post