header ads

Sponsor

ទោះតារាចម្រៀង មាស សុខសោភា បានលើកឡើងថាអ្វីដែលអ្នកនាងនិយាយមិនបាន សំដៅទៅបុគ្គលណាក្តី តែពេលនេះអ្នកលក់ឡេ Love Riya បានបោះសម្តីមកតារាចម្រៀង មាស សុខសោភា ថា មាស សុខសោភា រស់នៅក្នុងពិភពសម្តែងច្រើនពេកទើបគិតថានាង   សម្តែងឈ្លោះគ្នាជាមួយស្វាមីដើម្បីលក់ឡេ។

គេចាំបានថាក្រោយពីថ្មីៗនេះតារាចម្រៀងសំឡេងផ្អែម មាស សុខសោភា បាននិយាយក្នុងឡាយវីដេអូថាការសម្តែងខ្លះជាការសម្តែងល្អ តែការសម្តែងខ្លះទៅជារឿងមិនល្អ ដូចជាមានរឿងអ្វីបន្តិចក៏និយាយក្នុងឡាយវីដេអូ។ពេលខ្លះឈ្លោះតែគ្នាឯងស្ងាត់ៗទៅកុំចាំបាច់ចែករំលែ កហែកហួរគ្នាបែបនេះតាមបណ្តាញសង្គម ។

ស្រាប់តែអ្នកលក់ឡេដែលមានឈ្មោះល្បី Love Riya កំពុងតែមានបញ្ហាជាមួយស្វាមីនឹងប្រកាសបែកគ្នានោះបានចេញមុខតបជាមួយតារាចម្រៀង មាស សុខសោភា ថាមូលហេតុអ្នកនាង មាស សុខសោភា គិតថាខ្លួនសម្តែងឈ្លោះគ្នាដើម្បីលក់ឡេដោយសារតែតារាចម្រៀងរូបនេះរស់នៅក្នុងពិភពសម្តែងច្រើនពេក។ សម្រា ប់ខ្លួនទោះមិនសម្តែងឈ្លោះគ្នាក៏លក់ឡេដាច់ហើយគ្រាន់តែសម្តែងលេងសប្បាយក៏មានអ្នកគាំទ្រច្រើនដែរមិនចាំបាច់ឡាយឈ្លោះគ្នាធ្វើលែងប្តីនោះទេ ។និយាយរួមនាងមិនបានសម្តែងទេចំពោះរឿងនេះ ។

ជាមួយនឹងការបដិសេធថារឿងរបស់ខ្លួននិងស្វាមីមិនមែនជាការសម្តែងនោះ  Love Riya  បាននិយាយថាមូលហេតុដែលនាងលើកយករឿងគ្រួសារ(ប្តី)មកនិយាយនៅក្នុងឡាយវីដេអូព្រោះនាងជាបុគ្គលដែលល្បីនិងឡាយវីដេអូរាល់ថ្ងៃច្បាស់ជាមានអ្នកសួររឿងស្វាមីដូនេះនាងត្រូវតែប្រាប់មហាជន។កន្លងមកនាងក៏ព្យាយាមលាក់បាំងរឿងនេះដែរ។ Love Riya   បន្ថែមថានាងចែករំលែករឿងនេះដើម្បីទុកជាបទពិសោធន៍ទៅអ្នកដែលមិនទាន់បែកបាក់ឬបែកបាក់ ឱ្យដឹងថាពេលមានដៃគូកុំសន្យាអ្វីមិនពិតត្រូរសន្យាអ្វីធ្វើហ្នឹងបើធ្វើមិនបានកុំសន្យា ។ ចុងក្រោយ Love Riya   ផ្តាំថានាងមិនចង់ឱ្យនរណាមកវាយតម្លៃទេព្រោះខ្លួនជាមនុស្សពិត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post