header ads

Sponsor

ក្រោយពីទន្ទឹងអស់រយៈពេលច្រើនសប្តាហ៍បទចម្រៀងរបស់តារាចម្រៀង ខេមរៈ សិរីមន្ត «Call Me PaPa» បានចេញ MVជាសាធារណៈដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់ថាពិតជាMVដែលប្លែកភ្នែកនិងទាក់ទាញខ្លាំង។ ក្នុងនាមជាម្ចាស់បទនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានលើកឡើងថាMVមួយបទនេះពិតជាកម្រិតស្តង់ដារអន្តរជាតិព្រោះឆ្លងកាត់ការផលិតច្រើនសប្តាហ៍។

គ្រាន់តែចេញMVភ្លាមគេសង្កេតឃើញថាមានអ្នកទស្សនារាប់សែនដងដោយម្នាក់ៗបានបញ្ចេញខមិនថាជាបទចម្រៀងដែលមានការផលិតកម្រិតស្តងដារអន្តរជាតិមើលទៅប្លែកភ្នែកនិងទាក់ទាញមិនចាញ់បទប្រទេសជិតខាងប៉ុន្មានឡើយ។ដូចដឹងស្រាប់ហើយថាទម្រាំបានចេញMVត្រជាក់ភ្នែកបែបនេះ ខេមរៈ សិរីមន្ត ក៏ត្រូវសត្វខ្លាខាំលោកពីរចង្កូមនិងចំណាយការចាក់វ៉ាក់សាំងប្រមាណមួយពាន់ដុល្លារថែមទៀត។ មានការបញ្ចេញមតិជាបន្តបន្ទាប់ថាមួយបទនេះឧកញ៉ាពិតជាអ៊ែមព្រោះមានស្រីស្អាតអមឆ្វេងស្តាំ ហើយខ្លះទៀតលើកឡើងថាមួយបទនេះផលិតកម្មហ្គាឡាក់ស៊ីចំណាយមិនតិចម៉ឺនដុល្លារឡើយស័ក្តិសមជាបទដែលកំពុងផ្ទុះល្បីនៅចុងឆ្នាំ ២០២៣នេះ ។

ក្នុងនាមជាម្ចាស់បទដ៏ពេញនិយមនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានលើកឡើងថា«ចំពោះបទ «Call Me PaPa» នេះដែរបានឆ្លងកាត់រយៈពេលដ៏ច្រើនសប្ដាហ៍ក្នុងការផលិតឱ្យចេញជាសមិទ្ធផល MV មួយ កម្រិតស្ដង់ដារអន្តរជាតិបែបនេះ ក៏ដើម្បីថ្លែងអំណរអរគុណឱ្យសមតម្លៃដល់ប្រិយមិត្តហ្វេនបណ្ដាអ្នកស្រលាញ់គាំទ្រទាំងអស់គ្នាជាពិសេស និងជាចំណងដៃមួយនៃទំព័រចម្រៀងចុងឆ្នាំ2023ដែលទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងបណ្ដាញសង្គមកន្លងមកនេះ អរគុណចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នាមកកាន់រូបខ្ញុំបាទ»។

គួរបញ្ជាក់ថាបទចម្រៀង « Call Me PaPa » ជាបទចម្រៀងដ៏ល្បីរបស់តារាចម្រៀង ខេមរៈ សិរីមន្តដែលកំពុងផ្ទុះខ្លាំងពេញបណ្តាញសង្គមតិកតុកដោយមានអ្នកយកទៅច្រៀងនិងរាំតាម រាប់សែននាក់ ដែលកាន់តែធ្វើឱ្យម្ចាស់បទឧកញ៉ា ខេមរៈ សិរីមន្ត រំភើបខ្លាំងក្រោយស្ងាត់ប្រជាប្រិយភាពមួយរយៈ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post