header ads

Sponsor

បើទោះគ្មានដៃគូទៅស្បថជាមួយ តែដើម្បីភាពស្អាតស្អំលោកស្រី ទ្រី ដាណា បានទៅស្បថនៅវត្ថុសក្តិសិទ្ធព្រះអង្គដងកើដោយមានស្វាមីក្មេងអមដំណើរលើកទឹកចិត្តទៅជាមួយ ។ អ្វីដែលកត់សម្គាល់មិនត្រឹមតែស្បថបង្ហាញពីភាពស្អាតស្អំប៉ុណ្ណោះទេ ថៅកែពេជ្ររូបនេះថែមទាំងបានដាក់ទំនាយដល់អ្នកនិយាយទៅលើរូបខ្លួនថែមទៀត។

ដោយសារតែរឿងលុយធីបកុំឱ្យពួកវា បានធ្វើឱ្យលោកស្រី ទ្រី ដាណា ទទួលរងការរិះគន់ជាខ្លាំងរហូតដល់ថ្នាក់ម្ចាស់ផ្ទះលំហែរមួយប្រកាសមិនទទួលលោកស្រីជាភ្ញៀវទៀតផង ។ អ្វីដែលកត់សម្គាល់ដើម្បីបង្ហាញថាអ្វីដែលខ្លួនប្រើពាក្យសម្តីនេះមិនបានមើលងាយដល់អ្នកក្រលោកស្រី ទ្រី ដាណា បានទៅអុជធូបស្បថស្បែនៅថ្ងៃឆ្លងឆ្នាំនៅព្រះអង្គដងកើ ។លោកស្រីបានរៀបរាប់ថា«ខ្ញុំបាទស្បថមុខព្រះអង្គដងកើហើយ!អ្នកដែលនិយាយថានាងខ្ញុំមើលងាយ ដៀលអ្នកក្រសូមអោយអំពើទាំងអស់នេះត្រលប់ទៅអ្នកវិញព្រោះអ្នកបានបំពានការពិត។

នាងខ្ញុំសូមទូលទេវតាទូលព្រះទាំងអស់ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ខ្លួនឯងហើយសូមអោយទេវតាដាក់បណ្ដាសារទៅកាន់អ្នកដែលបំភ្លើសបង្វែរសាច់រឿងបង្ខូចនាងខ្ញុំធ្វើអោយមហាជនយល់ច្រឡំស្អប់នាងខ្ញុំ។ប្រសិនបើនាងខ្ញុំបានមើលងាយអ្នកក្រដូចការបង្ហោះទាំងនោះមែនសូមអោយនាងខ្ញុំវិនាស។តើបើមិនមែនជាការពិតសូមអោយអ្នកនិយាយឬបង្ហោះនោះជួបកម្មពារនៅជាតិនេះនៅឆ្នាំ២០២៤ នេះដើម្បីកុំអោយចេះតែនិយាយទៀត។ សូមអោយអ្នកឯងជួបតែភាពវិនាសជួបគ្រោះធ្លាក់ចុះគ្មានថ្ងៃឡើង។ ចង់ប្រាប់ថាកម្មពារមានពិត! សូមអរគុណបងប្អូនទាំងអស់ ដែលយល់ការពិត នាងខ្ញុំជាមនុស្សច្បាស់លាស់ ត្រឹមត្រូវ មិនចេះខ្លាចអ្នកបំពានទេ នាងខ្ញុំចង់បានតែភាពស្អាតស្អំប៉ុណ្ណោះ មិនអាចអោយគេបំភ្លើសតាមចិត្តទេ»។

ជុំវិញការស្បថស្បែរបស់ថៅកែពេជ្រ ទ្រី ដាណា ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការហួសចិត្តនឹងបានបញ្ចេញមតិថា«មិនត្រឹមស្បថមិនមានដៃគូទេថែមទាំងដាក់ទំនា យគេទៀត » តែថៅកែពេជ្ររូបនេះនិយាយថា«ធ្វើបែបនេះទើបស្មើភាពគ្នាមិនមែនជាន់ខ្លួនបានស្រេចចិត្តនោះឡើយ»។ទោះជាយ៉ាងនេះក្តីអ្នកលេងបណ្តាញសង្គមជឿជាក់នេះជារឿងសម្តែងចុងក្រោយនៅក្នុងចាស់ហើយឆ្នាំថ្មី២០២៤នេះរឿងរ៉ាវបំពុលសង្គមនិងសម្តែងរបស់អ្នកជំនួញអនឡាញទាំងនោះនឹងលែងមានតទៅទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post