header ads

Sponsor

ថ្មីៗនេះ ស្រីមូល ដែលជាជំនិតរបស់ ស្រីអូន បានសម្រេចចិត្តឈប់ទម្លាយរឿងរ៉ាវរបស់លោក ឈាង រ័ត្ន តាមសំណូមពររបស់ ស្រីអូន ព្រោះចង់ទុកមុខមាត់ឱ្យស្វាមីខ្លួន ។ ប៉ុន្តែ ស្រីមូល នៅតែអះអាងថាបើខាងសាច់ថ្លៃ ស្រីអូន នៅតែបន្តដៀមដាមលាបពណ៌ខ្លួននិងបើកបង្ហាញអាថ៌កំបាំងជាច្រើនជាសាធារណៈម្តងទៀត។

ស្រីមូល បានរៀបរាប់ជុំវិញការសម្រេចបញ្ចប់បង្ហាញរឿងរបស់ស្វាមី ស្រីអូន ជាសាធារណៈដោយរៀបរាប់យ៉ាងវែងអន្លាយថា«ខ្ញុំធ្វើតាមការសូមរបស់បងស្រីរបស់ខ្ញុំខ្ញុំនឹងឈប់ផុស ឈប់ និយាយ រឺ បង្ហាញ ភស្តុតាងអី បន្តរទៀត ព្រោះដើម្បីទុកមុខអោយប្ដីរបស់គាត់ តែបើខាង ក្រុមគ្រួសារខាង ប្ដីគាត់ មិនថា ប្អូនថ្លៃ ពូ ពួកម៉ាក អ្នកជិតខាង រឺក៏លួច បង្កើត អាខោន Facebook ក្លែងក្លាយហ៊ានតែមក ផុស ស៊ែរ ឡាយ ខំមិននិយាយប៉ះពាល់ ដៀមដាម លាបពណ៍ ទំលាក់កំហុសមកលើបងស្រីរបស់ខ្ញុំទៀតពួកអ្នកឯងត្រៀមទៅថា នឹងមានរឿងអីកើតឡើង និយាយពិត ហ៊ានធ្វើពិតវើយ…..ហើយសូមចងចាំថា នៅមាន ភស្តុតាង ជាច្រើនទៀតណាស់ដែរមិនទាន់បង្ហាញ ជាពិសេស ភស្តុតាងដែរបងប្រុសពួកអ្នកឯង និយាយសូមអោយបងស្រីរបស់ខ្ញុំ កុំទាន់លែងគ្នាអី សូមអោយបងស្រីខ្ញុំ ជួយរកលុយ ដើម្បីជួយសងបំណុលដែរខ្លួនឯងបានសាងឡើងមកអោយអស់សិនចាំលែងគ្នាចាស់ទុំនៅចាំអត់? បងស្រីខ្ញុំគាត់ព្រមអោយសរុបបំណុលមក តែប្ដីបូកសរុបមិនចេញព្រោះបំណុលច្រើនពេកហួសចិត្តជំនួសហើយនៅមានសំលេង ដែរ បងស្រីខ្ញុំ ស្រែកប្រាប់ម្ដាយ ក្មេក អោយជួយស្ដាប់ជួយដឹងលឺដែរប្រពន្ធខំប្រឹងរកស៊ីរកលុយបានរាប់លានដុល្លារបែរជាប្ដីបំផ្លាញលុយអស់ហើយកើតចេញជាបំណុលរាប់លានដុល្លារវិញ

ចឹង ម្ដាយក្មេក ក៏បាន មើលឃើញ នឹង ដឹងលឺច្បាស់ដែរ តែប្រហែលគាត់ភ្លេច( សូមបញ្ចាក់ម្ដងទៀត)បើសិនជានៅតែមានការនិយាយប៉ះពាល់ដៀមដាមលាបពណ៍ទំលាក់កំហុស ដោយពួកអ្នកឯងធ្វើផ្ទាល់ រឺ ក៏ពួកអ្នកឯង បង្កើត អាខោន ក្លែងក្លាយ រឺក៏ពួកអ្នកឯងជួល ប្រើអ្នកណាផ្សេងអោយមក ប៉ះពាល់ ដៀមដាម ទំលាក់កំហុស បង្ខូចឈ្មោះ បងស្រីរបស់ខ្ញុំទៀត វិឌីអូ រូបភាព ភស្តុតាង នឹង ឯកសារផ្សេងៗទាំងអស់ ដែរជា ទង្វើ អត្មានិយម គ្រប់យ៉ាង របស់បងអ្នកឯង នឹង ចេញជាលើកទី 2 ហើយនេះមិនបានគំរាមគ្រាន់តែ បញ្ជាក់ប្រាប់…….ស្គាល់ CBC អត់?

ចេញតែ1ក៏ញាក់ មួយទៀតដឹងទេថាគាត់លេងអីខ្លះ?កុំរបៀបឃើញបងខ្ញុំមិនមាត់មិនតប ដូចបានដៃជាន់យកៗទាំងពូជ ទាំងមិត្តបនភឿន ដល់ពេលគេតបតាំងចេះទៅវត្តរកធម៌ ត្រជាក់ៗ យីស អ្នកឯងចង់សុខ បងខ្ញុំក៏ចង់សុខ បងស្រីខ្ញុំរ៉ាប់រងបំណុលរាប់លានដុល្លា ត្រូវគ្រួសារនាក់ឯងជាន់ទៀតខ្ញុំជាសាច់ញាតិគឺត្រូវឈឺឆ្អាលហើយសុំរំលឹករឿងចាស់ខ្លះផង មិនមែនបងស្រីខ្ញុំគ្មានចំណុចល្អ 1% នោះទេ ដោយសារគិតថាបងនាក់ មានចំណុចល្អ ខ្លះទើបបងខ្ញុំនៅមានមនោសញ្ចេតនា មិនបញ្ចេញអីទាំងអស់ទុកមុខអោយ ប៉ិននឹងល្មមយល់ខ្លះផង មនុស្សគួរមានសតិ ក្នុងការធ្វើអីមួយការដែរផុសដៀមដាមគេ គឺជាទង្វើរបស់មនុស្សថោកទាបហើយរឹតតែថោកទាបបំផុតគឺផុសបន្ថោកគេហើយសរសើរតែខ្លួនឯងចឹងមហាជនចាំមើលណាខ្ញុំស្រីមូលបញ្ចប់ហើយ ចាំមើលខាងគេបញ្ចប់អត់? អោយច្បាស់ៗចឹងទៅ … ពីមុនលេងខូចគេពេក បើក្មួយស្រីតូចខ្ញុំធំឡើងដឹងចរឹកម្នាក់ៗចឹង មិនដឹងថាគ្នាគិតយ៉ាងមិចទៅ ល្មមទុកមុខអោយស្រីតូចផង មិនគិតចង់រាប់រកស្រីតូចទេអីរៀនទទួលស្គាល់កាពិត ថាមានភ្លើងបានមានផ្សែងចា

ខ្ញុំឈប់ផុសអីទៀតហើយ ព្រោះខ្ញុំគិតថា ផុសយកល្អតែខ្លួនឯងពេក វាទៅជាថោកវិញមនុស្សថ្លៃថ្នូមិនអាញ៉េអាញ៉ៃ គ្មានសណ្ដាប់ធ្នាប់ដូចខ្ញុំចឹងទេ ម្ងៃៗ កាន់តែទូរស័ព្ទផុសដៀមដាមគេ អូយឈប់ហើយ អត់ល្អសោះ គំរូ មិនល្អ ខ្លាចស្រីតូចដឹង ខ្មាស់ក្មេង »។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post