header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយចូលឆ្នាំថ្មី២០២៤ភ្លាមគេបានឃើញលោក ករុណា ពេជ្រ បានប្រកាសសុំឱ្យរឿងស៊យចេញឆ្ងាយនឹងនាំមកនូវភាពហេង ហេងដល់រូបលោក ។ ជាមួយគ្នានោះលោកបានប្រកាសថាលែងមានសមត្ថភាពបង់រំលោះផ្ទះចំនួនបីល្វែងដែលបានបង់រំលោះជិតបួនឆ្នាំ ។ 

លោក ករុណា ពេជ្រ ដែលត្រូវគេស្គាល់ថាជាម្ចាស់បទ«ហេតុអ្វីឲ្យបងស្គាល់អូន» បានទិញផ្ទះចំនួន បីល្វែងដែលជាប់នឹងមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ តែពេលនេះលោកបានប្រកាសលក់វិញក្រោយពីអស់លទ្ធភាពក្នុងការបង់រំលោះបន្ត។

លោក ករុណា ពេជ្រ បានបង្ហោះសាររៀបរាប់ថា«ស្រលាញ់ផ្ទះស្តាយលុយប៉ុន្តែធ្វើម៉េចខ្ញុំលែងមានសមត្ថភាព បង់រំលោះបន្ត…ប្រហែលនាពេលដ៏ខ្លីខាងមុខនេះខ្ញុំនឹងប្រគល់ផ្ទះបីល្វែងនេះជូនទៅម្ចាស់គម្រោងវិញហើយ ដោយគ្មានការតវ៉ាអីទេព្រោះមុនទិញខ្ញុំជាមួយក្រុមហ៊ុនសង់ផ្ទះមានកុងត្រា ត្រឹមត្រូវហើយយើងដឹងចំណុចណាយើងខុសពីកុងត្រាព្រោះយើងបោះបង់ការបង់ប្រាក់មុនពេលកំណត់… បន្ទាប់ពីតស៊ូ បង់រំលោះ អស់រយះពេលជិត 4 ឆ្នាំកន្លងមក… ដោយគិតថាសន្សំៗ ទៅក្រែងលក់បានវិញចំណេញខ្លះគ្រាន់ដោះស្រាយជីវភាពប៉ុន្តែមិនគួរចំពេលវេលាខូវិត អូសបន្លាយវិបត្តិសេដ្ឋកិច្ចនៅលើពិភពលោកដែលធ្វើអោយគាំងលក់អ្វីក៏មិនចេញបង្វិលលែងរួច..បើគិតជា ការប្រាក់ និង សាច់ប្រាក់ដើម អស់ជិត 20ម៉ឺនដុល្លារ..។

ហ៊ឺ មួយរយះប៉ុន្មានឆ្នាំចុងក្រោយនេះខ្ញុំចំណាយលុយច្រើនហួសចំណាយមើលជំងឺប៉ារហូត ដល់ប៉ាស្លាប់ធ្វើបុណ្យតាមប្រពៃណីរួចរាល់អស់ជិត 50 ម៉ឺនដុល្លារ .. ទីបំផុត បង់ខាតលើការវិនិយោគទិញផ្ទះខាងលើ ជិត 20ម៉ឺន ទៀត សរុប ក្បែរ 70ម៉ឺន ដុល្លារ..ប៉ុន្តែខ្ញុំមិនស្តាយទឹកប្រាក់ដ៏ច្រើនមួយនេះទេព្រោះជាប្រាក់ដែលខ្ញុំចំណាយចំពោះកាតព្វកិច្ចជាកូនចំពោះប៉ាហើយមួយទៀត ជាការរកស៊ីបង់ខាតដោយទៀងត្រង់មិនបានបន្លំ រឺ កេងចំណេញ រួចចាញ់បោកអ្នកណា ម្នាក់ទេ..សរសើរខ្លួនឯង ជាពិសេសអរគុណខ្លួនឯងដែលប្រឹងប្រែងរកស៊ីដោយសុច្ចរិត សន្សំរហូតមានលុយសុទ្ធយ៉ាងច្រើនប៉ុណ្ណេះទោះបីជាវាមិនបានចាយក៏ដោយ.. ប៉ុន្តែ sad តិចៗ រួចហើយក៏ញញឹមប្រឹងប្រែងបន្ត…ឆ្នាំថ្មី 2024 សូមអោយហេង ហេង រីឯស៊យ សូមអោយអស់ត្រឹមនេះចោះ»។
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post