header ads

Sponsor

ក្នុងនាមជាបុគ្គលដែលមានឈ្មោះល្បីនៅក្នុងបណ្តាញសង្គមថ្មីៗនេះលោក ឌួង ឆាយ បានឡាយវីដេអូនិយាយពីទស្សនៈក៏ដូចជាវិន័យផ្ទាល់ខ្លួនរបស់លោកដែលមិនចូលចិត្តថតរូបបង្ហា ញម្ហូបអាហារក៏ដូចជាពេលកំពុងទទួលទាននៅក្នុងបណ្តាញសង្គម ។ ដោយសារតែលោកមិនចង់ឱ្យមានការច្រណែនឬអាក់អន់ស្រពន់ចិត្តពីសំណាក់អ្នកដែលមានជីវភាពក្រលំបាកមួយ ហើយក៏ជាអំពើបាបមួយផងដែរ។

 
បើកទំព័រឆ្នាំថ្មី ២០២៤ភ្លាមលោក ឌួង ឆាយ បានឡាយវីដេអូជជែកលេងជាមួយអ្នកលេងបណ្តាញសង្គម ហើយក្នុងនោះលោកក៏បានបង្ហាញពីវិន័យផ្ទាល់ខ្លួនដែលកម្រនឹងមានអ្នកដឹង ។ លោក ឌួង ឆាយ បាននិយាយថាពូមីងបងប្អូនជាច្រើនប្រាកដជាមានចម្ងល់ថាមូលហេតុអ្វីបានមិនដែលឃើញលោកឡាយពេលហូបអាហារឬថតបង្ហោះម្ហូបពេលកំពុងទទួលទាននៅក្នុងហ្វេសប៊ុកចាប់តាំងពីលេងហ្វេសប៊ុកច្រើនឆ្នាំមក ។

ភាគច្រើនលោកបង្ហាញរូបភាពតែមុនពេលទទួលទានឬក្រោយទទួលទានរួចតែប៉ុណ្ណោះ ។ មូលហេតុដោយសារលោកចូលចិត្តភាពស្ងប់ស្ងាត់ណាមួយមិនចង់ឱ្យអ្នកដែលមិនមានលទ្ធភាពអាក់អន់ស្រពន់ចិត្តនៅពេលឃើញរូបភាពបែបនេះ។ មានន័យថាបើយើងមិនបានចែករំលែកឱ្យគេ គួរកុំបង្ហាញឬញ៉ែមគេព្រោះជាអំពើបាបមួយ ។ 


មិនតែប៉ុណ្ណោះលោក ឌួង ឆាយ ថែមទាំងបានរៀបរាប់ទៀតថានៅពេលលោកទទួលទានអាហារលោកតែងឱ្យអ្នកសឺវេសអង្គុយនៅលើកៅអីនៅក្នុងបន្ទប់ព្រោះលោកមិនចង់ឱ្យគេឈរមើលខ្លួនពេលកំពុងទទួលទានទេ ។ ពេលខ្លះលោកបានឱ្យអ្នកសឺវេសចេញទៅក្រៅនៅពេលត្រូវការទើបហៅមក ។

ទាំងនេះជាផ្នត់គំនិតផ្ទាល់របស់លោកតាំងពីយូរមកហើយការលើកឡើងបែបនេះមិនមែនក្នុងគោលបំណងថាឱ្យបុគ្គលណាឬប្រៀបធៀបជាមួយនរណាឡើយលោកនិយាយជាទូទៅទេ ។ ទង្វើរបស់លោក ឌួង ឆាយ ក៏ទទួលបានការលាន់មាត់សរសើរពីសំណាក់និងគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post