header ads

Sponsor

(ភ្នំពេញ)៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធក្រុមជិះម៉ូតូនាំមុខឡានពេទ្យ ដែលជាសកម្មភាពអវិជ្ជមាន បង្កភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ ប៉ះពាល់ដល់ការសង្គ្រោះ និងភាពភ័ន្តច្រឡំមកលើមន្ទីរសុខាភិបាល ដូច្នេះហើយទើបមន្ទីរសុខាភិបាលរាជធានីភ្នំពេញស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធឃាត់ខ្លួនបុគ្គលដែលជិះម៉ូតូនាំមុខឡានពេទ្យទាំងនោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

យោងសេចក្តីជូនដំណឹងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា៖

សព្វថ្ងៃនេះ មានមនុស្សមួយចំនួនតូចបានធ្វើសកម្មភាពជិះម៉ូតូនាំមុខរថយន្តគិលានសង្គ្រោះក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ ដែលជាសកម្មភាពបង្កឱ្យមានរូបភាពអវិជ្ជមាននូវភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ ភាពប៉ះពាល់ ដល់ការសង្គ្រោះ និងភាពភ័ន្តច្រឡំមកលើមន្ទីរសុខាភិបាល។

ចំពោះសកម្មភាពខុសច្បាប់ដែលមនុស្សមួយចំនួនតូចនេះបានបង្កនោះ គឺពួកគេបានប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួន ដោយមានការតុបតែងភ្លើងសញ្ញា ការបិតស្លាកសម្គាល់តាំងខ្លួនជាភ្នាក់ងារសង្គ្រោះ និងធ្វើសកម្មភាពសង្គ្រោះបឋម ផ្សេងៗ នៅពេលដែលខ្លួនគ្មានវិជ្ជាជីវៈពិតប្រាកដ និងគ្មានការអនុញ្ញាតពីមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ។

មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនដល់សាធារណៈជនទាំងអស់អំពីផលវិបាក ន សកម្មភាពខុសច្បាប់ខាងលើនេះ បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងអាចធ្វើឱ្យជនរងគ្រោះកាន់ត មានបញ្ហាសុខភាពធ្ងន់ធ្ងរបន្ថែមទៀត ដោយសារសកម្មភាពសង្គ្រោះរបស់បុគ្គលមួយចំនួនតូចនេះគ្មានវិជ្ជាជីវៈ វេជ្ជសាស្ត្រត្រឹមត្រូវ។

ដើម្បីលុបបំបាត់នូវសកម្មភាពអវិជ្ជមានដូចបានជម្រាបជូនខាងលើ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សូមស្នើបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើស ត្រូវបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់។ ទន្ទឹមនឹងនេះ មន្ទីរ សុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ក៏សូមស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ សូមធ្វើការឃាត់ខ្លួនបុគ្គលខាងលើនេះ ដើម្បី ចាត់វិធានការតាមផ្លូវច្បាប់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post