header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះមានបុរសម្នាក់បានបង្ហោះសារជាសាធារណៈនៅក្នុងបណ្តាញសង្គមដោយបញ្ជាក់ថាស្វាមីតារាសម្តែង ទឹម រដ្ឋា ដែលត្រូវគេស្គាល់ថាជាលោក Jovany Antonio បានប្រើប្រាស់អំពើហឹង្សាដោយបង្កររបួសស្នាមមកលើរូបខ្លួននៅហាងមួយកន្លែងនៅមាត់ទន្លេ ។

បើតាមការបង្ហោះសាររបស់គណនីយមួយដែលមានឈ្មោះថា Tim Squires ដែលអះអាងថាជាជនរងគ្រោះបានបង្ហោះសារដោយភ្ជាប់ជាមួយនឹងរូបភាពរបស់ស្វាមីតារាសម្តែង ទឹម រដ្ឋា ផងនោះបានរៀបរាប់ថា«កាលពីថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ ២០២៣ ស្វាមីរបស់អ្នកនាង ទឹម រដ្ឋា លោក Jovany Antonio បានបង្កររបួសស្នាមមកលើខ្ញុំបាទ នៅឯកន្លែងមួយនៅមាត់ទន្លេ។ លោកJovany Antonio ត្រូវតែបង្ហាញខ្លួននៅប៉ុស្តិ៍​ប៉ូលិសដើម្បីចូលខ្លួនដោះស្រាយបញ្ហាឥឡូវនេះ។ខាងសមត្ថកិច្ចកំពុងតែស្វែងរកជនបង្កហេតុខាងលើ។On Friday 29th December Jovany Antonio assaulted me at a venue on the riverside. Jovany Antonio I encourage you to attend the police station to resolve the matter now.»។

បើតាមប្រភពមួយបានទម្លាយថាតាមពិតស្វាមី ទឹម រដ្ឋា និងលោក Tim Squires គឺជាមិត្តភក្តិនិងគ្នា តែក្រោយមកក៏មានបញ្ហាមួយចំនួនរហូតឈានដល់ការប្រើប្រាស់អំពើហឹង្សានៅហាងមួយកន្លែងនៅមាត់ទន្លេ ។ ទោះបីជាយ៉ាងនេះក្តីមិនទាន់មានការទម្លាយពីមូលហេតុដែលនាំឱ្យលោក Jovany Antonio ប្រើប្រាស់អំពើហឹង្សាដល់លោក Tim Squires ឡើយ ។

មានការបន្ថែមទៀតថារំលងជិតមួយសប្តាហ៍ហើយភាគីជនរងគ្រោះ Tim Squires មិនទាន់ទទួលបានដំណោះស្រាយសមស្របណាមួយចំពោះរឿងនេះនៅឡើយទេ ។ ប៉ុន្តែទាំងនេះគ្រាន់តែជាការលើកឡើងរបស់លោក Tim Squires ជាជនរងគ្រោះ តែការពិតបែបណានោះគេមិនទាន់ឃើ ញលោក Jovany Antonio ស្វាមីតារាសម្តែង ទឹម រដ្ឋា ចេញមុខបកស្រាយនោះទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post