header ads

Sponsor

ឈានដល់វ័យជាង ៤០ឆ្នាំ តែតារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក ណុប បាយ៉ារិទ្ធ នៅតែបន្តរស់នៅក្នុងភាពនៅលីវដោយមិនខ្វល់ខ្វាយរៀបការអ្វីឡើយ។ បើទោះតារាចម្រៀងស្រករក្រោយបានរៀបការនឹងមានកូនប្រឡែងលេងស្ទើរគ្រប់គ្នាក្តី ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះតារាចម្រៀងសំឡេងធ្ងន់រូបនេះប្រាប់ថាមូលហេតុដែលលោកមិនរៀបការដោយសារលោកជាមនុស្សដែលស្រឡាញ់តែខ្លួនឯងមិនសូវខ្វល់ខ្វាយស្រឡាញ់អ្នកដទៃ។ 

ចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំ តែតារាចម្រៀងដែលមានរហស្សនាមថាមុខក្មេងសំឡេងចាស់ ណុប បាយ៉ារិទ្ធ នៅតែទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់អ្នកគាំទ្រជាច្រើន ។ ពោលលោកនៅតែជារៀមច្បងដែលគួរឱ្យគោរពសម្រាប់តារាជំនាន់ក្រោយនៅក្នុងផលិតកម្មយក្សមួយនេះ ។

អ្វីដែលគួរឱ្យកត់សម្គាល់ចាប់តាំងពីមានវត្តមាននៅក្នុងសិល្បៈលោក ណុប បាយ៉ារិទ្ធ មិនដែលមានលេចឮរឿងអាស្រូវស្នេហាអ្វីឡើយ តែអ្វីដែលធ្វើឱ្យអ្នកគាំទ្ររបស់លោកមានការខកចិត្តនោះគឺម្នាក់ៗទន្ទឹងចង់ឃើញតារាចម្រៀងរូបនេះស្លៀកឈុតកូនកំលោះនៅក្នុងថ្ងៃមង្គល ខណៈសព្វថ្ងៃលោកក៏មានវ័យច្រើនទៅហើយ ។ តាមរយៈការឡាយវីដេអូលក់កាបូបមួយម្ចាស់ហាងនោះបាននិយាយបែបលេងសើចថាមូលហេតុតារាចម្រៀង ណុប បាយ៉ារិទ្ធ នៅកំលោះយូរដោយសារលោកជាអ្នកសិល្បៈនៅជាមួយស្រីស្អាតៗច្រើនពេកទើបមិនដឹងថាគួររើសមួយណា ? 

ការលើកឡើងរបស់ម្ចាស់ហាងលក់កាបូបនោះ ត្រូវបានតារាចម្រៀងរូបនេះសួរបកវិញថា ចែនៅក្នុងខ្លួនខ្ញុំមែន។ ប៉ុន្តែក្នុងនោះលោក ណុប បាយ៉ារិទ្ធ បាននិយាយថាមូលហេតុលោកមិនរៀបការដោយសារលោកជាមនុស្សដែលស្រឡាញ់ខ្លួនឯងមិនខ្វល់ស្រឡាញ់អ្នកណាឬអ្នកណាស្រឡាញ់ឡើយ ។ ទោះបីជាមានការលើកឡើងបែបនេះក្តីក៏មានហ្វេនហ្វេនជាច្រើនរំពឹងថាថ្ងៃណាមួយតារាចម្រៀងរូបនេះនឹងរកឃើញមិត្ត១០០ឆ្នាំបង្ហាញដល់អ្នកគាំទ្រជាមិនខាន ។ ទោះមានវ័យជ្រេបន្តិចនៅក្នុងសិល្បៈ តែបើនិយាយពីរូបរាង និងសម្រស់របស់តារាចម្រៀង ណុប បាយ់ារិទ្ធ នៅតែហឹរខ្លាំង ជាពិសេសការលេងស្ទីលតែងខ្លួននិងសម្លៀកបំពាក់ឃើញថាតារាស្រករក្រោយល្មមៗវ៉ាលោកមិនបានឡើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post